​​ជីវិត​ថ្លៃ​មែន!​ ធ្លាក់​ពី​លើ​អគារ​ជាន់​ទី​ ១១ ហើយ​មិន​ស្លាប់

  • 2014-11-23 18:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​ដ៏​ភ្ញាក់​ផ្អើល​ និង​រន្ធត់​បាន​កើត​ឡើង​នៅ​ជាយ​ក្រុង​ San Francisco ​សហរដ្ឋអាមេរិក ដោយ​សារ​មាន​កម្មករ​ជូត​កញ្ចក់​ម្នាក់​​បាន​ធ្លាក់​ចុះ​ពី​ជាន់​ទី​ ១១​ មក​ក្រោម​។ ​នេះ​បើ​យោង​តាម​គេហទំព័រ​ BuzzFeed។

 

​អគារ​ដែល​បុរស​ម្នាក់​នេះ​ធ្វើ​ការ​សម្អាត​គឺ​ Sterling Bank & Trust ​មាន​ទីតាំង​នៅ​ជាយ​ក្រុង​ San Francisco។ ​ដំបូង​បុរស​នេះ​កំពុង​សម្អាត​កញ្ចក់​អគារ​ធនាគារ​ជា​ធម្មតា​ ​ហើយ​ក៏​ឡើង​ទៅ​លើ​រហូត​ដល់​ជាន់​ទី ១១ ​ពេល​នោះ​​ស្រាប់​តែ​​​​កម្មករ​ម្នាក់​នេះ​​រូប​នោះ​បាត់​បង់​ជំហរ ​និង​ធ្លាក់​ចុះ​មក​​ក្រោម​មួយ​រំពេច។ សំណាងល្អ ​គាត់​បាន​ធ្លាក់​មក​លើ​ទើរ​លើ​រថយន្ត​ Toyota Camry ដែល​កំពុង​បើកបរ​តាម​ផ្លូវ​ ទើប​អាច​រួច​ផុត​ពី​សេចក្ដី​ស្លាប់​។

 

​បន្ទាប់​ពី​ធ្លាក់​ចុះ​មក​ទើរ​លើ​ដំបូល​រថយន្ត ​បុរស​ម្នាក់​នេះ​នៅ​មាន​ដង្ហើម​ដក​ ​និង​ហូរ​ឈាម​ចេញ​តាម​ត្រចៀក​ទាំង​សង​ខាង​ ​ប៉ុន្តែ​របួស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ដើម្បី​សង្គ្រោះ​ភ្លាមៗ​នោះ។

អត្តសញ្ញាណ​របស់​បុរស​អាយុ​ថ្លៃ​រូប​នេះ​មិន​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ឡើយ៕

 

 
 
 
 
 

 

អាន ឆ្លើយ​​១០​សំនួរ​នេះ​មើល៍​ អ្នក​ពូកែ​កម្រិត​ណា​​ទាក់​ទង​នឹង​​ពិភព​លោក​ខាង​ក្រៅ?

អាន ក្លឹប​កម្សាន្ត​រាត្រី​ល្បី​ទាំង​ ៥​ នៅ​បាង​កក

 

​ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ ​ប្រភព៖ metro