ផលិតផល​រក្សា​ស្បែក​ទាំង ៥ម៉ាក ​ដែល​តារា​ KPOP និយម​ប្រើ

  • 2014-09-26 15:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​គាំទ្រ​តារា​ចម្រៀង​ប៉ុប​កូរ៉េ​ជា​ច្រើន ប្រហែល​ជា​ចង់​ដឹង​ថា តើ​តារា​ៗ​ទាំង​នោះ​ប្រើ​ផលិតផល​អ្វី​បាន​ជា​មាន​ស្បែក​ស​ស្អាត និង​រលោង​ស្ទើរ​តែ​គ្រប់​គ្នា។ បើ​និយាយ​ថា​តើ​តារា​ទាំង​នោះ​ប្រើ​ផលិតផល​ម៉ាក​អ្វី​នោះ ចម្លើយ​គឺ​ពិត​ជា​មាន​ច្រើន​ខុស​ៗ​គ្នា​ រាប់​មិន​អស់ ប៉ុន្តែ​បើ​មើល​តាម​ការ​ចូល​ខ្លួន​ថត​ផ្សាយ​ពាណិជ្ជកម្ម និង​ប្រភព​ពី​គេហទំព័រ Koreaboo គេ​ឃើញ​មាន ផលិតផល​ចំនួន ៥​ម៉ាក ដែលពេញ​និយម​សម្រាប់​ពួក​គេ។ ចង់​ដឹង​ថា​មាន​ផលិតផល​ម៉ាក​អ្វី​ខ្លះ សូម​ទស្សនា​ខាង​ក្រោម​នេះ៖

១. Nature Republic

បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៩ ផលិតផល​ថែ​រក្សា​សម្ផស្ស Nature Republic ត្រូវ​បាន​គេ​ស្គាល់​ថា​​បាន​គ្រឿង​ផ្សំ​ពី​ធម្មជាតិ​សម្រាប់​ផលិតផល​របស់​ពួក​គេ និង​ធ្លាប់​ជ្រើសរើស​តារា​ចម្រៀង​ KPOP ជា​ច្រើន​សម្រាប់​ការ​ផ្សព្វផ្សាយ​ដូច​ជា Rain, ក្រុម Girls' Generation, ក្រុម JYJ និង​ក្រុម EXO។

 

២. Face Shop

Face Shop គឺ​ជា​ក្រុមហ៊ុន​ផលិត​ និង​ចែកចាយ​ផលិតផល​រក្សា​សម្ផស្ស​​របស់​កូរ៉េ​ខាង​ត្បូង ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន LG។ តារា​ដែល​ធ្លាប់​ជា​ម៉ូដែល​សម្រាប់​ផលិតផល​នេះ​មាន​ដូច​ជា Seohyun, Kim Hyun Joong, Suzy និង​ក្រុម EXO ជា​ដើម។​

៣. Innisfree

Innisfree គឺ​ជា​ផលិតផល​ដំបូង​បង្អស់​របស់​កូរ៉េ​ខាង​ត្បូង​សម្រាប់​ការ​ប្រើប្រាស់​ស្លាក​សញ្ញា​ផលិតផល​ធម្មជាតិ។ Yoona របស់​ក្រុម Girls' Generation និង​តារា​សម្ដែង Lee Minho ជា​តារា​ដែល​ធ្លាប់​ផ្សព្វផ្សាយ​ផលិតផល​នេះ​ច្រើន​ជាង​គេ។​

៤. Etude House

Etude House គឺ​ជា​ស្លាក​សញ្ញា​នៃ​ផលិតផល​ថែ​រក្សា​សម្ផស្ស​កូរ៉េ ​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Amore Pacific។ ផលិតផល​នាំ​មុខ​របស់​ពួក​គេ​គឺ​ទាក់ទង​នឹង​ការ​ផាត់​មុខ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ផលិតផល​ថែ​រក្សា​ស្បែក​ខ្លះ​ដែរ។ តារា​ល្បី​ៗ​ជា​ច្រើន​ធ្លាប់​បាន​ថត​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ទាំង​នេះ​មាន​ដូច​ជា​សមាជិក​ក្រុម 2NE1, f(x) និង SHINee។​

៥. Skin Food

ម្ចាស់​ក្រុមហ៊ុន​ផលិតផល Skin Food មាន​បទ​ពិសោធន៍​ក្នុង​មុខ​ជំនួញ​ផលិតផល​រក្សា​សម្រស់​តាំង​ពី​ឆ្នាំ​១៩៥៧​ម្ល៉េះ។ គំនិត​ចម្បង​នៃ​ក្រុមហ៊ុន​នេះ គឺ​ការ​បង្កើត​ផលិតផល​ដោយ​ប្រើប្រាស់​ជីវជាតិ​ក្នុង​ចំណីអាហារ​ដូច​ជា​បន្លែ និង​ផ្លែឈើ។ តារា​ម៉ូដែល​សម្រាប់​ផលិតផល​នេះ​មាន​ដូច​ជា Lee Min Jung, Lee Songjuk, និង​ Siwan របស់​ក្រុម ZE:A។

អាន៖ ៩​សន្លឹក មើល​​ហើយ​អាច​យល់​ថា​តារា​កូរ៉េ​ទាំង​នេះ សុទ្ធ​តែ​ចេក

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo