ជនល្មើស ១៤ នាក់មកពី ៧ ប្រទេសត្រូវប៉ូលិសក្របួច រឿងបញ្ចូលមេរោគលើ Webcam
- 2014-11-23 23:00:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនល្មើស ១៤ នាក់មកពី ៧ ប្រទេសត្រូវប៉ូលិសក្របួច រឿងបញ្ចូលមេរោគលើ Webcam
ចន្លោះមិនឃើញ
មនុស្សចំនួន ១៤នាក់មកពីប្រទេសចំនួន៧ផ្សេងៗគ្នាត្រូវចាប់ខ្លួនពីបទចូលលួចទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះដោយប្រើប្រាស់កម្មវិធី Webcam ។
ឧក្រិដ្ឋជនចំនួន ១៤នាក់មកពី ៧ ប្រទេសផ្សេងៗ (អង់គ្លេស បារាំង អេស្តុនី (Estonia) រ៉ូម៉ានី (Romania) ឡាតវី (Latvia) អ៊ីតាលី, និង ន័រវែស) ត្រូវបានក្រុមភ្នាក់ងារស៊ើបអង្កេតរបស់ចក្រភពអង់គ្លេសឈ្មោះថា National Crime Agency (NCA) ចាប់ក្របួច ដោយជាប់ចោទពីបទបន្លំចូលលួចយកទិន្នន័យពីក្នុងកុំព្យូទ័ររបស់ជនរងគ្រោះ ដោយប្រើកម្មវិធី Webcam។
ភ្នាក់ងារ NCA ចុះចាប់ជនល្មើសដល់ទីកន្លែង
ក្នុងចំណោមជនរងល្មើសទាំង១៤នាក់នោះ មានបួននាក់ជាជនជាតិអង់គ្លេស។ ជនល្មើសទាំង១៤នាក់បានប្រើ Software មួយឈ្មោះថា Remote Access Trojans (Rats) ដែលអាចឲ្យពួកគេបញ្ជាកុំព្យូទ័ររបស់ជនរងគ្រោះពីចម្ងាយបានដោយស្រួល។
Software ដែលមានឈ្មោះថា Rats នេះអាចឲ្យជនល្មើសចូលលួចទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះ (លេខសម្ងាត់ គណនីធនាគារ...) ឬក៏អាចត្រូវបានប្រើប្រាស់ដើម្បីលួចថតរូបភាព (រូបស្រាត...) ឬសកម្មភាពផ្សេងៗរបស់ជនរងគ្រោះនៅក្នុងបន្ទប់គេងរបស់ពួកគេ (ដោយជនជនរងគ្រោះមិនបានដឹងខ្លួន) ដោយប្រើប្រាស់កម្មវិធី Webcam មាននៅលើ Laptop ឬ Desktop ដែលបំពាក់ដោយកាមេរ៉ា។
ភ្នាក់ងាររបស់ NCA បានឲ្យដឹងថា៖ "ជនរងគ្រោះទាំងអស់ដែលត្រូវបានវាយប្រហារដោយ Hacker ទាំងនោះ បានចុចលើ Link បញ្ឆោត (ជាវីដេអូ រូបភាព ឬ ឯកសារមិនគួរឲ្យទុកចិត្តផ្សេងៗ) ដែលផ្ទុកដោយ Software មេរោគឈ្មោះ Rats"។
ជាក់ស្ដែងសិស្សសាលានារីម្នាក់អាយុ ២០ឆ្នាំឈ្មោះ Rachel Hyndman ជាជនរងគ្រោះមួយក្នុងចំណោមជនរងគ្រោះដោយសារ Webcam ជាច្រើននៅអង់គ្លេស បានប្រាប់ទៅសារព័ត៌មាន BBC ថា ពេលមួយនាងបានអង្គុយមើលភាពយន្តនៅលើកុំព្យូទ័រក្នុងបន្ទប់ទឹក ស្រាប់តែរំពេចនោះនាងក៏បានភ្ញាក់ឃើញថាកាមេរ៉ា Webcam ក្នុងកុំព្យូទ័ររបស់នាងបើកដោយខ្លួនឯង ដែលហេតុការណ៍នេះធ្វើឲ្យនាងតក់ស្លុតជាខ្លាំង។ បន្ទាប់មកនាងក៏ប្រញាប់ប្រញាល់បិទ Webcam នោះភ្លាម តែបិទមិនបាន ហើយនាងក៏ទៅប្រញាប់បិទ Wifi ទៀត តែពេលដែលនាងបើកវា (Wifi) សារឡើងវិញ ស្រាប់តែកុំព្យូទ័ររបស់នាងគ្រប់គ្រងលែងបាន។
Rachel Hyndman ដែលជាជនរងគ្រោះដោយសារ Webcam
ទោះជាយ៉ាងណាភ្នាក់ងារ NCA ពុំបានបង្ហាញវិបសាយដែលជនល្មើសទាំងនោះបានបង្ហោះរូបភាពនិងវីដេអូរបស់ជនរងគ្រោះដែលបានលួចតាម Webcam នោះទេ៕
អានព័ត៌មានបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀតចុចត្រង់នេះ
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ bbc