អូហូ... បវរកញ្ញាឡាវស្អាតអស់ស្ទះ!
- 2014-11-24 15:53:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូហូ... បវរកញ្ញាឡាវស្អាតអស់ស្ទះ!
ចន្លោះមិនឃើញ
Chandaly Sitphaxay (ຈັນດາລີ ສິດພະໄຊ) មានស្រុកកំណើតនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ព្រោះតែ Sitphaxay មានសម្រស់ស្រស់ស្អាត ផ្សំផ្គុំនឹងទេពកោសល្យផ្សេងៗទៀតនោះ នាងបានជាប់ជាបវរកញ្ញាឯក ក្នុងកម្មវិធី Miss Lux 2004។
មកដល់ឆ្នាំ២០១៣ នាងជាបេក្ខភាពម្នាក់ ដែលជាប់ក្នុងការប្រលងក្នុងកម្មវិធី បវរកញ្ញាឡាវឆ្នាំ២០១៣ (Miss Laos 2013 ) ក្នុងចំណោម២០នាក់។ ស្របពេលប្រជាប្រិយភាពរបស់នាង លេចធ្លោកាន់តែខ្លាំងឡើង នាងត្រូវក្រុមហ៊ុននានាចាប់អារម្មណ៍ ហើយបច្ចុប្បន្ននាងជាតារាម៉ូដែល តំណាងឱ្យធនាគារ Lao French Bank , សាប៊ូ Lux និងមានមុខសម្ដែង ក្នុងកម្មវិធីផ្សេងៗជាច្រើនទៀត។
ក្រោយទទួលបានផ្លែផ្កាក្នុងវិស័យសិល្បៈ Sitphaxay ក៏បានបញ្ចប់បរិញ្ញាបត្រផ្នែកវេជ្ជសាស្ត្រ ក្នុងទីក្រុងសៀងហៃ ប្រទេសចិនផងដែរ កាលពីប៉ុន្មានឆ្នាំមុន។ មើលសម្រស់របស់នាងបន្តិចមើល ស្អាតប៉ុណ្ណាដែរ?
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Asiafox, Chandaly Sitphaxay