Lumia 730 បំបែកកំណត់ត្រាថត Selfie បានមនុស្សជាង ១ពាន់នាក់
- 2014-11-24 16:30:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lumia 730 បំបែកកំណត់ត្រាថត Selfie បានមនុស្សជាង ១ពាន់នាក់
ចន្លោះមិនឃើញ
Lumia 730 ស៊ីមពីរដែលបានប្រកាសកាលពីដើមខែកញ្ញាកន្លងទៅ ពេលនេះបានបំបែកឯតទគ្គកម្មពិភពលោក ជា Smartphone ដែលអាចថតរូប Selfie បានទំហំធំជាងគេបង្អស់ក្នុងលោក។
រូបថត Selfie ដោយប្រើ Lumia 730 មានមនុស្សចូលថត ១១៥១នាក់
ក្រុមហ៊ុន Microsoft (សហការជាមួយ Coca Cola) បានយក Smartphone ជំនាន់ក្រោយរបស់ខ្លួនគឺ Lumia 730 មកបំបែកឯតទគ្គកម្មពិភពលោក តាមរយៈការថត Selfie ដោយប្រើកាមេរ៉ាមុខរបស់វាទំហំ 5MP។ ក្នុងរូបថត Selfie ដែលថតនៅបង់ក្លាដេសការពីម្សិលមិញនេះ មានមនុស្សចូលថតរហូតដល់ទៅ ១១៥១នាក់។
ដូច្នេះអាចនិយាយបានថាកាមេរ៉ាមុខរបស់ Lumia 730 ពិតជាមាន Wide Angle ធំដែលអាចថតរូបមនុស្សច្រើនគ្នាបានយ៉ាងល្អ ដោយមិនដាច់កំណិចកំណាត់នោះទេ។
កំណត់ត្រាថត Selfie ថ្មីមួយនេះបានបំបែកកំណត់ត្រាចាស់ចំនួនពីរដែលទី១៖ រូបថត Oscar Selfie ដែលថតដោយអ្នកកំប្លែងដ៏ល្បីរបស់អាមេរិកឈ្មោះ Ellen DeGenere នឹងតារាមួយចំនួនមានគ្នាប្រហែល ១០នាក់ដោយប្រើ Galaxy Note 3 និងទី២៖ រូបថត Selfie ដែលមានមនុស្សចូលរួម ២៧៩ នាក់ តម្រៀបជាផែនទីប្រទេសអូស្រ្តាលី តែមិនបានបញ្ជាក់ពីម៉ាកទូរសព្ទនោះទេ៕
តាមដានព័ត៌មានពី Microsoft ចុចត្រង់នេះ
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ gsmarena