​ស៊យ​ហួស​ថ្លែង! ​ចូលលេង​បាន​១៧​វិនាទី​ ត្រូវ​ដេញ​ចេញ​វិញ​ (វីដេអូ)

  • 2014-11-24 17:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​មិន​គួរ​ឲ្យ​ជឿ​បាន​កើត​ឡើង​ទៀត​ហើយ​ក្នុង​ពិភព​បាល់ទាត់។​ កីឡាករ​បម្រុង​ម្នាក់​ឈ្មោះ Ruben Zadkovich របស់​ក្លិប ​Perth Glory​ នៅ​លីក​កំពូល​អូស្រ្ដាលី A-League ​ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ ក្រោយ​ប្ដូរ​ចូល​លេង​បាន​ត្រឹម​១៧វិនាទី។

 

 

នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម​ Wellington Phoenix នោះ គ្រូ​បង្វឹក​ក្រុម Perth Glory បាន​ប្ដូរ​ខ្សែ​បម្រើ​ការពារ​វ័យ​២៨ឆ្នាំ​រូប​នេះ​ចូល​​ដើម្បី​ជួយ​ការពារ ពេល​កំពុង​នាំ​មុខ ២-០ ខណៈ​ការ​ប្រកួត​នៅ​សល់​៣០នាទី។ ប៉ុន្តែ​អ្វីៗ​មិន​ដូច​ការ​ចង់​បាន​នោះ​ទេ ដោយ​សារ​តែ Zadkovich បាន​ទទួល​កាត​ក្រហម ពេល​បង្ក​កំហុស​លើ​កីឡាករ Vince Lia របស់ Wellington។

​​

បើ​ចង់​ដឹង​ច្បាស់​មើល​វីដេអូ​ខាង​ក្រោម៖

 

http://youtu.be/Vk5h9Zq00pM

 

ប្រែ​សម្រួល៖ ​អូន​ សៅណាត

ប្រភព៖ independent.co.uk