តោះ! ទៅបោះជំរំ និងឆ្លងឆ្នាំនៅមណ្ឌលគិរី
- 2014-11-25 22:35:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ទៅបោះជំរំ និងឆ្លងឆ្នាំនៅមណ្ឌលគិរី
ចន្លោះមិនឃើញ
តើអ្នកមានគម្រោងទៅដើរលេងនៅកន្លែងណាហើយរឺនៅសម្រាប់ដំណាច់ឆ្នាំនេះ? បើមិនទាន់មានទេ តោះទៅបោះជំរំ ANUSSA Camping នៅខេត្តមណ្ឌលគិរីទឹកដីភូមិភាគឦសានទាំងអស់គ្នា។
ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី២ខែ មករា ឆ្នាំ២០១៥ ANUSSA នឹងរៀបចំការបោះជំរំលើកទីប្រាំ របស់ខ្លួននៅក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលជាទឹកដីភូមិភាគឦសាន ពោរពេញទៅដោយធម្មជាតិ។ ការបោះជំរំលើកទីប្រាំនេះនឹងរៀបចំឡើងក្រោមប្រធានបទសំខាន់មួយគឺ “បង្កើនភាពស្ងប់ផ្លូវចិត្ត និងគុណធម៌អ្នកដឹកនាំ”។
គោលបំណងក្នុងការរៀបចំការបោះជំរំលើកទីប្រាំនេះឡើងគឺផ្ដល់ឱកាសដល់យុវជនកម្ពុជាដែលមានបំណងស្វែងយល់បន្ថែមអំពីខ្លួនឯងឲ្យកាន់តែច្បាស់ និងចេះស្វែងរកភាពស្ងប់សុខផ្លូវចិត្តដើម្បីបង្កើននូវថាមពលផ្លូវចិត្ត និងរូបរាងកាយរបស់ខ្លួនឲ្យភ្លឺថ្លា សម្រាប់ត្រៀមស្វាគមន៍ដំណើរជីវិតក្នុងឆ្នាំថ្មី។ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗលើរបៀបក្នុងការឆ្លុះបញ្ចាំងព្រឹត្តិការណ៍ជីវិតក្នុងឆ្នាំចាស់ និងរៀបចំគម្រោងជីវិតក្នុងឆ្នាំថ្មី ក៏ដូចជាសកម្មភាពពង្រឹងស្មារតីក្រុម និងភាពជាអ្នកដឹកនាំ និងសកម្មភាពកំសាន្តដទៃទៀតជាច្រើន។
មួយវិញទៀតការបោះជំរំនេះនឹងផ្សារភ្ជាប់យុវជនទៅនឹងមាតុភូមិរបស់ខ្លួន ជាពិសេសគឺទឹកដីភូមិភាគឦសានដ៏ស្រស់ស្អាត និងមានតម្លៃ ដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាទឹកដីដែលពោរពេញទៅដោយធម្មជាតិស្រស់បំព្រង និងមានអាកាសធាតុត្រជាក់គ្រប់រដូវកាលប្រចាំប្រទេស។ ការបោះជំរុំក៏ជាវិធីសាស្រ្ដរៀនសូត្រមួយដែលនាំមកនៅ ចំណេះដឹងថ្មីៗ បទពិសោធន៍ជីវិតថ្មីៗ ការរៀនសូត្រ និងឆ្លុះបញ្ចាំងពីរឿងរ៉ាវជីវិតកន្លងមក ចំណងមិត្តភាពស្អិតរមួត និងជាពិសេសស្មារតីយុវជនដែលជួយជំរុញដល់ភាពសកម្មរបស់យុវជនក្នុងការអភិវឌ្ឍជាតិ ដូច្នេះហើយសកម្មភាពពិសេសជាច្រើននឹងត្រូវដាក់បញ្ចូលក្នុងរបៀបវារៈនៃការបោះជំរុំលើកទីប្រាំនេះ ជាអាទិ៍ការស្មឹងស្មាត និងធ្វើការឆ្លុះបញ្ចាំងរឿងរ៉ាវជីវិតក្នុងឆ្នាំចាស់ ការបង្កើតគម្រោង និងកំនែលម្អសម្រាប់ឆ្នាំថ្មី ការលេងល្បែងជាក្រុម (team building games) ល្បែងកំសាន្តជុំវិញភ្នក់ភ្លើង និងដំណើរកំសាន្តទៅកាន់រមណីយដ្ឋានទេសចរណ៍ជាច្រើនទៀតក្នុងខេត្តមណ្ឌលគិរី។
ប្រសិនបើមិត្តយុវជនណាដែរមានចំណាប់អារម្មណ៍ចូលរួមការបោះជំរំលើកទីបីនេះសូមទាក់ទងផ្ទាល់មកការិយាល័យក្រុមហ៊ុន ANUSSA លេខ២FI១ អាគារផាកវ៉េ មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ រឺទាក់ទងលេខទូរសព្ទ ០១២ ២៣០១៤០ និង ០១០ ៩១១៧៧៦ រឺ Facebook.com/anussaeventplanner៕
អត្ថបទ៖ ពាណិជ្ជកម្ម