៥កន្លែងស្អាតៗលើកោះបាលី ទេសចរមិនងាយមើលរំលង
- 2014-11-25 23:04:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥កន្លែងស្អាតៗលើកោះបាលី ទេសចរមិនងាយមើលរំលង
ចន្លោះមិនឃើញ
ឥណ្ឌូណេស៊ី មានកោះច្រើនជាង ១៧ ០០០កោះ ប៉ុន្តែបាលីមានឈ្មោះល្បីល្បាញជាងគេ។ មិនមែនល្បីតែសំបកក្រៅទេ កោះនេះមានកន្លែងមួយចំនួនទៀត ដែលទេសចរចូលចិត្តទៅលេង និងមិនងាយមើលរំលង។
១. វាលស្រែ Ubud
វាលស្រែ Ubud ជាកន្លែងកសិកម្មដ៏មានអំណោយផលរបស់កោះនេះ។ ក្រៅពីជាវាលស្រែគួរឱ្យចង់គយគន់ វាជាកន្លែងសំបូរដោយសារមន្ទីរសំខាន់ៗ រូមមាន Neka Art Museum (ប្រមូលផ្ដុំដោយគំនូរថ្លៃៗរបស់កោះបាលី) ជាដើម។
២. វិហារហិណ្ឌូ Tanah Lot
ស្ថិតនៅលើថ្មធំមួយ Tanah Lot ជាវិហារហិណ្ឌូល្បីបំផុតនៅលើកោះបាលី។ វិហារនេះជាផ្នែកមួយនៃទេវកថារបស់កោះបាលីអស់ជាច្រើនសតវត្សមកហើយ។ បន្ថែមលើនេះ វាជាកន្លែងពេញនិយម និងស្អាតបំផុត ជាពិសេសនៅពេលព្រះអាទិត្យជិតលិច។
៣. ទីក្រុង Seminyak
Seminyak ជាទីក្រុងតូចមួយនៅភាគខាងត្បូងឆៀងខាងលិច ឈូងសមុទ្រកោះបាលី។ Seminyak ជាកន្លែងលំហែកាយដ៏អស្ចារ្យរបស់កោះនេះ។ មិនតែប៉ុណ្ណោះ ទីក្រុងនេះមានហាងលក់ទំនិញ ភោជនីយដ្ឋានលំដាប់ផ្កាយប្រាំ និងសណ្ឋាគារល្អប្រណិត។
៤. ប្រសាទ Pura Besakih
មានទីតាំងនៅលើជម្រាលភ្នំ Gunung Agung ប្រាសាទ Pura Besakih ត្រូវគេចាត់ទុកជាកន្លែងសក្ការបូជាសុំសេចក្ដីសុខ សំខាន់បំផុត។ ឈ្មោះប្រសាទត្រូវបានគេដាក់ ក្រោយពេលគេជឿថាមានស្ដេចនាគ រស់នៅក្នុងភ្នំនេះ។
៥. ឆ្នេរសមុទ្រ Kuta
ក្រៅពីជាកន្លែងនេសាទត្រីដ៏ស្ងប់ស្ងាត់ ឆ្នេរ Kuta បានក្លាយជាកន្លែងជិះទូកក្ដោងល្បីល្បាញបំផុត ក្នុងឆ្នាំ១៩៧០។ ចាប់តាំងពីពេលនោះមក Kuta ក្លាយជាកន្លែងឈប់សម្រាកលំហែកាយ ដ៏ល្អសម្រាប់អ្នកទេសចរជុំវិញពិភពលោក។
ទឹកធ្លាក់២របស់ថៃ ជាប់ជាទឹកធ្លាក់ស្អាតចំណោម១០៥លើលោក
ចុម! សំណង់អគារ ផ្ទះសម្បែង នៅអេស្ប៉ាញសង់តាមថ្ម
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Touropi