ទឹកធ្លាក់២របស់ថៃ ជាប់ជាទឹកធ្លាក់ស្អាតចំណោម១០៥លើលោក
- 2014-10-21 16:19:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកធ្លាក់២របស់ថៃ ជាប់ជាទឹកធ្លាក់ស្អាតចំណោម១០៥លើលោក
ចន្លោះមិនឃើញ
ក្នុងចំណោមទឹកធ្លាក់ ៤០០ កន្លែង មានទឹកធ្លាក់ចំនួន១០៥ ត្រូវបានគេហទំព័រ Poatemisepare ចាត់ទុកថាជាទឹកធ្លាក់ ធំ ខ្ពស់ និងស្អាតបំផុតលើពិភពលោក ដែលក្នុងនោះក៏មានទឹកធ្លាក់ Umphang Thee Lor Sue និង Erawan របស់ថៃផងដែរ។
១.ទឹកធ្លាក់ Erawan ៖ មានទីតាំងនៅក្រៅទីក្រុង Kanchanburi ភាគខាងលិចប្រទេសថៃ។ ទោះបីជាវា មិនមែនជាទឹកធ្លាក់ខ្ពស់មើលទៅគ្រោះថ្នាក់ និងរស់រវើក តែទឹកធ្លាក់៧ស្រទាប់របស់វា បានបង្កើតនូវទស្សនីយភាពស្រស់ស្អាត គ្មានទឹកធ្លាក់ណាអាចប្រដូចបាន។ ចំណែកថ្មកំបោរធម្មជាតិ ធ្វើឱ្យទឹកមានពណ៌ខៀវស្រងាត់ និងថ្លាឆ្វង់ គួរឱ្យចង់មុជលេង។
២. ទឹកធ្លាក់ The Umphang Thee Lor Sue ៖ ទឹកធ្លាក់នេះមានឈ្មោះដល់ទៅបី The Lor Sue, Thee Lor Sue ឬ Te-law-zue។ គេអះអាងថា The Umphang Thee Lor Sue ជាទឹកធ្លាក់ធំខ្ពស់ និងស្អាតបំផុត ក្នុងព្រះរាជាណាចក្រថៃ។ វាមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ Umphang។
ប្រភពទឹកធ្លាក់នេះ គឺចេញពីជ្រោះ Huai Klotho ហើយហូរចុះតាមជ្រលងភ្នំដែលកម្ពស់ ២០០-៣០០ម៉ែត្រ និងទទឹង ៤០០-៥០០ម៉ែត្រ។ ទឹកធ្លាក់តាមជាន់ ហ៊ុមព័ទ្ធដោយព្រៃ ហើយពេលរដូវសើមមកដល់ Tee Lor Sue មានសម្រស់ស្រស់ស្អាតបំផុត៕
អត្ថបទពាក់ព័ន្ធ៖
កម្ពុជាស្ថិតក្នុងចំណោមប្រទេស៦ ដែលអាចដើរលេងសប្បាយ ហើយចំណាយតិចបំផុត
ប្រទេស២ នៅអាស៊ានជាប់ក្នុងចំណោម ១០ប្រទេសល្អបំផុតសម្រាប់អ្នកទេសចរឯកា
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Poatemisepare