ផ្សារ​ទំនើប​មួយ​នៅ​ចិន​ ក្រាល​មាស​សុទ្ធ​តម្លៃ​រាប់​លាន​ដុល្លារ​ឲ្យ​អតិថិជន​ដើរ​លើ​

  • 2014-09-26 17:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​ទំនើប​មួយ​នៅ​ក្រុង​យីចាង​ ភាគ​កណ្ដាល​ប្រទេស​ចិន​ បាន​ក្រាល​មាស​លើ​ផ្លូវ​ដើរ​ ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ ៣២ ​លាន​ដុល្លារ។

 

 

មាស​សុទ្ធ​៦០៦​ដុំ​ ដែល​ក្នុង​មួយ​ដុំ​មាន​ទម្ងន់​ប្រហែល​ជិត​១​គីឡូក្រាម​ ត្រូវ​បាន​គេ​ដាក់​ក្រាល​លើ​ផ្លូវ​ដើរ​ តែ​បិទ​ជិត​ដោយ​កញ្ចក់​ការពារ​យ៉ាង​រឹង​មាំ។ អតិថិជន​ជា​ច្រើន​បាន​តម្រង់​ជួរ​គ្នា​ដើរ​លើ​ផ្លូវ​នេះ​ ដែល​គេ​ជឿ​ថា​អាច​នាំ​សំណាង​ល្អ។

 

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ ធ្វើ​ឡើង​ដើម្បី​អបអរ​ខួប ១៨ឆ្នាំ​នៃ​ផ្សារ​ទំនើប ព្រម​ទាំង​​រៀបចំ​​ប្រារព្ធ​ថ្ងៃ​ឈប់សម្រាក​ទូទាំង​ប្រទេស​ "Golden Week" ​នៅ​ថ្ងៃ​ទី១ ខែ​តុលា​ខាង​មុខ​ ដែល​ជា​ថ្ងៃ​បង្កើត​ឡើង​នូវ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន។ ​​​

 

 

 

 

 

-ចង់​ដឹង​ព័ត៌មាន​ប្លែក​ៗផ្សេង​ទៀត​ ចុច​ត្រង់​នេះ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖  news.asiantown