ជីវិត​កូន​អ្នក​មាន​ចិន​​រៀន​នៅ​អាមេរិក ជិះ​សុទ្ធ​តែ​ឡាន​​កប់ស៊េរី

  • 2014-11-26 22:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​បច្ចុប្បន្ន​នេះ​កំពុង​កាន់​តំណែង​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ឯ​សព្វាវុធ​កំពុង​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់។ ក្រឡេក​ទៅ​មើល​កូន​អ្នក​មាន​ចិន ដែល​ទៅ​រៀន​នៅ​អាមេរិក​ក៏​ល្បី​មិន​ធម្មតា​ដែរ ព្រោះ​ជិះ​សុទ្ធតែ​ឡាន​ថ្លៃៗ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ។

 

​​

ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ត្រូវ​ហូរ​ចេញ​​ក្រៅ​ប្រទេស​ចិន តាម​រយៈ​អ្នក​មាន​ដែល​បញ្ជូន​កូន​ទៅ​រៀន​នៅ​បរទេស។ ក្នុង​ចំណោម​នោះ សហរដ្ឋអាមេរិក​ជា​គោល​ដៅ​ធំ​ជាង​គេ ព្រោះ​គេ​គិត​ថា​ទី​នោះ​មាន​កម្រិត​សិក្សា​ល្អ។

 

ជីវិត​ទៅ​រៀន​នៅ​បរទេស​របស់​កូន​អ្នក​មាន​ទាំង​នោះ មិន​លំបាក​ដូច​និស្សិត​ដទៃ​ទៀត​ទេ ដោយសារ​ពួក​គេ​មាន​លុយ​ចាយ​ច្រើន និង​ជិះ​ឡាន​ទំនើប​ៗ។ ពួក​គេ​តែង​ប្រមូល​ផ្ដុំ​គ្នា បង្អួត​ស៊េរី​ឡាន​ថ្លៃ​ៗ​របស់​ខ្លួន ដែល​មាន​ដូច​ជា Maseratis, Ferraris និង​ជប់​លៀង​ជា​លក្ខណៈ​ឯកជន ដោយ​ចាយ​អស់​ប្រាក់​មិន​តិច​ទេ៕

 

 

សូមទស្សនាវីដេអូ៖

 

http://youtu.be/sH8sSKwS_gU

 

ចុចអាន៖ ចិត្ត​ខ្លាំង​មែន! គ្រាន់​តែ​ផាក​ពិន័យ​តិចតួច ចាក់​សាំង​ដុត​ឡាន​ចោល

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ asiantown