ចិត្ត​ខ្លាំង​មែន! គ្រាន់​តែ​ផាក​ពិន័យ​តិចតួច ចាក់​សាំង​ដុត​ឡាន​ចោល

  • 2014-10-31 16:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​នៅ​ក្រុង Shundu ខេត្ត​ក្វាងតុង បាន​ចាក់​សាំង​ដុត​ឡាន​ខ្លួន​ឯង បន្ទាប់​ពី​ត្រូវ​បុគ្គលិក​អគារ​មួយ​កន្លែង​ចាក់​សោ​កង់​ឡាន​ជាប់ ហើយ​ពិន័យ​រឿង​ចត​ឡាន​​ឥត​បង់​លុយ។

 

​​​

នៅ​ម៉ោង​ប្រហែល ៩:៣០ព្រឹក បុរស​ចិត្ត​ខ្លាំង​ឈ្មោះ Huang ឃើញ​ឡាន​ខ្លួន​ឯង​ត្រូវ​គេ​ចាក់​សោ​ជាប់​នៅ​កន្លែង​ចត​ឡាន បន្ទាប់​មក​លោក​បាន​ប្រាប់​ឲ្យ​បុគ្គលិក​ដោះ​សោ​នោះ​វិញ ប៉ុន្តែ​គ្មាន​នរណា​ធ្វើ​តាម​លោក​ឡើយ។

 

លោក Huang បាន​និយាយ​ថា “មិន​មែន​តែ​ខ្ញុំ​ទេ ម្ចាស់​ឡាន ៨​ទៀត ក៏​ក្ដៅ​ស្លឹក​ត្រចៀក​ដែរ ពេល​ឃើញ​ឡាន​ជាប់​សោ​អីចឹង​នោះ"។ លោក​បាន​បន្ត​ទៀត​ថា "អ្នក​ធ្វើការ​នៅ​ហ្នឹង​ប្រាប់​ថា គេ​ដោះ​សោ​ឲ្យ​វិញ បើ​ព្រម​បង់​លុយ ៣០​យាន់"។

 

លោក Huang ជាមួយ​ម្ចាស់​ឡាន​ផ្សេង​ទៀត បាន​ឈ្លោះ​ប្រកែក​​គ្នា​ជាមួយ​បុគ្គលិក​អគារ​យ៉ាង​យូរ ដោយ​និយាយ​ថា​ការ​ផាក​ពិន័យ​នេះ​ខុស​ច្បាប់ ហើយ​បុគ្គលិក​អគារ​គ្មាន​សិទ្ធិ​ចាក់​ឡាន​ពួក​គេ​នោះ​ទេ។ ទោះ​យ៉ាង​ណា ៦​ម៉ោង​ក្រោយ​មក ម្ចាស់​ឡាន​ផ្សេង​ទៀត​បាន​បង់លុយ​ពិន័យ លើក​លែង​តែ​លោក Huang ដែល​ទាញ​ដប​សាំង​យក​មក​ចាក់​ស្រោច​លើ​ឡាន​ដើម្បី​ដុត តែ​ត្រូវ​បុគ្គលិក​អគារ​បញ្ឈប់​ទាន់។ ​លោក Huang បាន​ចាកចេញ​ពី​កន្លែង​ជម្លោះ​នោះ​នៅ​ម៉ោង ៣:៣០​នាទី​ល្ងាច បន្ទាប់​ពី​បុគ្គលិក​ដោះ​សោ​ឡាន​ឲ្យ ដោយ​ពុំ​មាន​ពិន័យ​អ្វី​ឡើយ។

 

គណៈកម្មការ​អគារ​ធ្លាប់​បញ្ជាក់​ថា ថ្លៃ​ចត​ឡាន គឺ ២០០​យាន់ (ប្រហែល ៣២​ដុល្លារ) ក្នុង​មួយ​ខែ។ ម្ចាស់​ឡាន​ដែល​បង់ ១២​ខែ​មុន គេ​ចុះ​ថ្លៃ​ឲ្យ ២​ខែ ​នៅ​​ត្រឹម​តម្លៃ ២០០០​យាន់​​ក្នុង​មួយ​ឆ្នាំ។ នៅ​ក្នុង​នោះ គេ​បាន​បញ្ជាក់​ទៀត​ថា ឡាន​ដែល​ចត​​​ដោយ​មិន​បាន​បង់​ថ្លៃ នឹង​ត្រូវ​គេ​ចាក់​សោ ហើយ​ពិន័យ ៣០​យាន់ (ប្រហែល ​៥ដុល្លារ)​ ជា​ថ្លៃ​ជួសជុល​ផ្លូវ៕

 

 

ចុចអាន៖ ២៦​ឆ្នាំ ដើរ​លេង​បាន ២១៥​ប្រទេស ដោយ​ឡាន​កញ្ចាស់​មួយ

 

ចុចអាន៖ អស្ចារ្យ! លោក​សង្ឃ​​សៅលីង ​សម្រាល​ខ្លួន​​រត់​លើ​ទឹក (វីដេអូ)

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ shanghaiist

អត្ថបទថ្មី