២៦​ឆ្នាំ ដើរ​លេង​បាន ២១៥​ប្រទេស ដោយ​ឡាន​កញ្ចាស់​មួយ

  • 2014-10-29 16:14:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​ដែល​មាន​ន័យ គឺ​ពោរពេញ​ដោយ​ការ​ផ្សង​ព្រេង និង​បទពិសោធន៍​ប្លែក​ៗ។ ដូច​គ្នា​នេះ​ដែរ បុរស​​ជនជាតិ​​អាល្លឺម៉ង់​ម្នាក់​បាន​ចំណាយ​ពេល​ជិត ៣​ទសវត្សរ៍ ធ្វើ​ដំណើរ​កម្សាន្ត​ផ្សង​ព្រេង​ជុំ​វិញ​ពិភពលោក ក្នុង​ចម្ងាយ​ជិត ១​លាន​គីឡូម៉ែត្រ ឆ្លង​កាត់ ២១៥​ប្រទេស។

 

 

លោក Gunther Holtorf បាន​ចាប់​ផ្ដើម​ដំណើរ​កម្សាន្ត​នេះ បន្ទាប់​ពី​លាឈប់​ការងារ និង​បាន​សាង​ចំណង​ស្នេហ៍​ជាមួយ​ប្រពន្ធ​ទី​បួន​ឈ្មោះ Christine។ មុន​ដំបូង​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​អាហ្វ្រិក បន្ទាប់​មក​ក៏​បន្ត​ដំណើរ​ទៅ​តំបន់​នានា​ទៀត។ ដំណើរ​ផ្សង​ព្រេង​នេះ មិន​ចំណាយ​លុយ​ច្រើន​ដូច​អ្នក​ទេសចរ​ទូទៅ​ទេ។ ពួក​គេ​បាន​ទិញ​អាហារ​ពី​ផ្សារ​មក​ទទួល​ទាន និង​គេង​ក្នុង​ឡាន​កញ្ចាស់​នោះ​តែ​ម្ដង។

 

ទោះ​យ៉ាង​ណា គូរ​ស្នេហ៍​ទាំង​ពីរ​មិន​អាច​បន្ត​ដំណើរ​ជាមួយ​គ្នា​រហូត​ដល់​គោល​ដៅ​ទេ។ Christine ដែល​ជា​ប្រពន្ធ​បាន​លាចាក​លោក​ក្នុង​ឆ្នាំ ២០១០ ដោយ​ជំងឺ​មហារីក ប៉ុន្តែ Gunther នៅ​តែ​សម្រេច​បន្ត​ដំណើរ​ផ្សង​ព្រេង​ម្នាក់​ឯង​។ ប៉ុន្មាន​ខែ​ក្រោយ​មក ទើប​កូន​របស់​លោក បាន​ចូលរួម​ដំណើរ​កម្សាន្ត​មក​កាន់​តំបន់​អាស៊ី ដែល​មាន​ប្រទេស​ស្រី​លង្កា ចិន និង​កូរ៉េ​ខាង​ត្បូង​ជាដើម។

 

ឆ្នាំ​នេះ Gunther Holtorf បាន​បញ្ចប់​បេសកកម្ម​ផ្សង​ព្រេង​ហើយ ក្នុង​វ័យ ៧៧​ឆ្នាំ លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​ ៨៩៤៦០៤​គីឡូម៉ែត្រ។ ពេល​ត្រលប់​ទៅ​ប្រទេស​អាល្លឺម៉ង់​វិញ លោក​បាន​និយាយ​ថា "ពេល​ដើរ​លេង​កាន់​តែ​ច្រើន ទើប​ដឹង​ថា​ភ្នែក​យើង​ធ្លាប់​ឃើញ​កាន់​តិច"៕

 

 

លោក Gunther Holtorf ពេល​ធ្វើ​ដំណើរ​ជាមួយ​ប្រពន្ធទី ៤ ឈ្មោះ Christine

 

 

លោក Gunther Holtorf ពេល​ប្រពន្ធ​ស្លាប់ចោលបាត់ធ្វើដំណើរតែម្នាក់ឯង

 

ចុចអាន៖ កន្លែង​​​ថត​​រូប​ការ​​​​​​ទាំង​​​១០​​លើ​​លោក​​​គូ​​ស្នេហា​​ណា​​ក៏​ប្រាថ្នា​​!

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ odditycentral

អត្ថបទថ្មី