កន្លែងថតរូបការទាំង១០លើលោកគូស្នេហាណាក៏ប្រាថ្នា!
- 2014-10-27 21:44:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងថតរូបការទាំង១០លើលោកគូស្នេហាណាក៏ប្រាថ្នា!
ចន្លោះមិនឃើញ
ជាការពិតណាស់ បច្ចុប្បន្នអ្នកដែលមានគម្រោងរៀបការប្រាកដជាចង់បានកន្លែងថតរូបអាពាហ៍ពិពាហ៍ (Pre-Wedding)បែបរ៉ូមែនទិចជាក់ជាពុំខាន។ មានកន្លែង១០ក្នុងពិភពលោកនេះ ត្រូវបានគេហទំព័រ Adamong បង្ហាញថា ពេញនិយមសម្រាប់ថតរូប Pre-Wedding ៖
១.កោះ Santorini ប្រទេសក្រិក Santorini មិនត្រឹមតែជាកោះដែលស្រស់ស្អាតបំផុតនៅលើពិភពលោកទេ។ វាគ្រាន់តែជាផ្នែកមួយមួយនៃភូគព្ភសាស្ត្រ និង បុរាណវត្ថុវិទ្យានៃរឿងព្រេងបុរាណ។ គ្មានទីកន្លែងណាដែលសាកសមជាងទីនោះទៀតទេ។
២.រដ្ឋធានី Prague សាធារណៈឆេក វាត្រូវបានគេស្គាល់ថាជាទីក្រុងកំពូលមួយពាន់ពីព្រោះតែភាពឧដុង្គឧត្ដមអស្ចារ្យរបស់ខ្លួន និង ភាពស្រស់ស្អាតរបស់ប្រាសាទដែលជាទីសក្ការប្រវត្តិសាស្ត្រ។
៣.ទីក្រុងឡុងដុង ទីក្រុងឡុងដុងគឺជាក្ដីសុបិនរបស់អ្នកធ្វើដំណើរ ហើយជាទីក្រុងដ៏ធំ និងជារាជធានីរបស់ចក្រភពអង់គ្លេស និងប្រទេសអង់គ្លេស។ ឡុងដុងជាទីក្រុងសន្តិភាពដ៏រំភើប និង ពហុវប្បធម៌ដែលផ្ដល់នូវទស្សនីយភាពជាច្រើនដល់ដំណើរទស្សនាកម្សាន្ត។ ភ្ញៀវទេសចរមានអារម្មណ៍ថាមានសំណាងបើបានមកដល់ទីក្រុងនេះ។
៤.ទីក្រុង Venice ប្រទេសអ៊ីតាលី Venice ជាទីក្រុងស្រស់ស្អាតបំផុតលើពិភពលោក ដែលគេពណ៌នាថា មានតែមួយគត់ និង មិនអាចមានទីក្រុងណាប្រដូចបានឡើយ។ អគារនីមួយៗកសាងឡើងតាមរបៀបសិល្បៈ គួបផ្សំនឹងទេសភាពដ៏ស្រស់ស្អាតរបស់វារឹតតែប្រសើរឡើងពេលបានឆ្លុះនៅលើទឹកប្រឡាយដែលហូរកាត់ទីក្រុងនេះ។
៥.ទីក្រុងរ៉ូម ឈរនៅលើភ្នំប្រាំពីរអមដោយទន្លេ Tiber គឺជាបូជនីយដ្ឋានរតនសម្បត្តិដ៏ស្រស់ស្អាតបំផុតរបស់ស្ថាបត្យកម្មបុរាណក្នុងពិភពលោក។ អ្នកដែលបានទៅទស្សនាទីក្រុងរ៉ូមតែងតែសម្គាល់ដងផ្លូវស្រស់ស្អាតពោរពេញដោយមន្តស្នេហ៍ និង ផ្ទះគួរឲ្យស្រឡាញ់តុបតែងជាមួយប្រអប់ផ្កា។
៦.ទីក្រុងប៉ារីស ស្ពាននានា មហាវិថីផ្សេងៗ និងវិមានដ៏អស្ចារ្យ អាចល្មមធ្វើឲ្យទីក្រុងប៉ារីសពិតជាស្រស់ស្អាតបំផុត និង ទំនើបជាងទីក្រុងណាទាំងអស់ក្នុងលោក។
៧.កោះបាលី ប្រទេសឥណ្ឌូណេស៊ី វាត្រូវបានគេប្រសិទ្ធិនាមថាជាកោះដែលស្រស់ស្អាត និង រ៉ូមែនទិចបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
៨.ទីក្រុង Melbourne ប្រទេសអូស្ត្រាលី គឺជារាជធានីរបស់ប្រទេសអូស្ត្រាលីដែលមានសម្រស់ស្រស់ឆើតឆាយ។
៩.ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី វាជាទីក្រុងរបស់ប្រទេសអូស្ត្រាលីគួបផ្សំភាពទំនើបស៊ីវិល័យធ្វើឲ្យទីក្រុងនេះជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
១០.រដ្ឋ Tasmania ប្រទេសអូស្ត្រាលី Tasmania គឺជាកន្លែងដែលអ្នកធ្វើដំណើរអាចមើលឃើញតំបន់បេតិកភណ្ឌពិភពលោកមួយចំនួនដ៏សំខាន់បំផុតរបស់ពិភពលោក និង បានឃើញភ្នំ Cradle ដែលឆ្លុះនៅក្នុងបឹង Dove៕
-មើលអត្ថបទ៖ ៥កន្លែងដ៏ទាក់ទាញនៅម៉ាឡេស៊ី និងសិង្ហបុរី ខ្មែរនិយមទៅកម្សាន្តជាងគេ
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖adamong