អស្ចារ្យ! លោក​សង្ឃ​​សៅលីង ​សម្រាល​ខ្លួន​​រត់​លើ​ទឹក (វីដេអូ)

  • 2014-10-28 16:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​ឃើញ​ហើយ​ពី​ក្បាច់​គុន​សម្រាល​ខ្លួន​របស់​លោក​សង្ឃ​​វត្ត​សៅលីង ក្នុង​រឿង​បុរាណ​ចិន។ ប៉ុន្តែ​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ពី​ក្បាច់​សម្រាល​ខ្លួន​ពិតៗ​វិញ​ម្ដង ពោល​គឺ​មិន​មាន​ដាក់​ខ្សែ​ជំនួយ​ដូច​ក្នុង​ខ្សែ​ភាព​យន្ត​នោះ​ឡើយ។

 

 

ទោះ​មិន​មែន​រត់​លើ​ទឹក​ដោយ​ផ្ទាល់ ប៉ុន្តែ​ការ​រត់​លើ​​ក្ដា​បណ្ដែត​ទឹក​​ដ៏​ស្រាល​ មិន​មែន​ជា​រឿង​ដែល​មនុស្ស​គ្រាប់​គ្នា​អាច​ធ្វើ​បាន​នោះ​ឡើយ។

 

សង្ឃ​​ក្នុង​វត្ត​សៅលីង ដែល​ចេញ​មក​សម្ដែង​ក្បាច់​សម្រាល​ខ្លួន​លើ​ទឹក​ឲ្យ​សាធារណជន​បាន​ឃើញ​នោះ មាន​ព្រះនាម​ថា Shi Liliang។ ​ព្រះ​តេជគុណ​បាន​រត់​លើ​ក្ដា​បណ្ដែត​ទឹក​នោះ​យ៉ាង​លឿន រហូត​ដល់​អស់​លំនឹង ទើប​ធ្លាក់​ចូល​ទឹក។ កាល​ពី​៥ឆ្នាំ​មុន ​ព្រះ​តេជគុណ​អាច​រត់​បាន​​តែ​១៥ម៉ែត្រ ប៉ុន្តែ​ពេល​នេះ គឺ​បាន​ដល់​ទៅ​១១៨ម៉ែត្រ​ឯណោះ។

 

យោង​តាម​គេហទំព័រ Tencent បាន​ឲ្យ​ដឹង​ថា​ក្បាច់​រត់​លើ​ទឹក​នេះ មាន​ឈ្មោះ​ថា Qinggong ដែល​តម្រូវ​ឲ្យ​អ្នក​រត់​លឿន​បំផុត និង​សម្រាល​ខ្លួន​ឲ្យ​ស្រាល​បំផុត។

 

មើល​វីដេអូ​ដែល​ព្រះ​សង្ឃ​សៅលីង​អង្គ​នេះ រត់​លើ​ទឹក​កាល​ពី​​ប៉ុន្មានឆ្នាំ​មុន៖

 

http://youtu.be/jgZHXiOxGO8

 

ចុច​មើល​រឿងរ៉ាវ​ប្លែកៗ​ជា​ច្រើន​ទៀត

 

ដោយ៖ សុខ សុវត្ថិ ប្រភព៖ shanghaiist

អត្ថបទថ្មី