ភាពយន្ត​ពិភព​ដាយណូស័រ "Jurassic World” ចេញ​ Trailer សាហាវ​ញាក់​សាច់!

  • 2014-11-26 19:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ថ្មី​របស់​អាមេរិក​រឿង "Jurassic World” បាន​ចេញ​វីដេអូ Trailer ដំបូង​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ដែល​ក្នុង​រយៈ​ពេល​ត្រឹម​តែ ១០​ម៉ោង​ដំបូង វីដេអូ​នេះ​អាច​ទាក់ទាញ​​អ្នក​ចូល​ទស្សនា​ជាង ៧លាន​នាក់។

 

“Jurassic World” គឺ​ជា​ភាពយន្ត​ដំណើរ​ផ្សង​ព្រេង​បែប​វិទ្យាសាស្ត្រ និង​ជា​វគ្គ ៤​នៃ​ភាពយន្ត​ជា​ស៊េរី "Jurassic Park” ដែល​បាន​ចេញ​៣​វគ្គ​រួច​មក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក។ វគ្គ​ថ្មី​នេះ​​​រៀបរាប់​ពី​គ្រា​មួយ​នៅ​ពេល​ដែល​សួន​កម្សាន្ត​ដាយណូស័រ "Jurassic World” ​ត្រូវ​បាន​បង្កើត​ឡើង។ តួ​ឯក​ប្រុស ឈ្មោះ Owen (សម្ដែង​ដោយ Chris Pratt ​តួ​​​រឿង "Guardian of the Galaxy”) ជា​បុគ្គលិក​ម្នាក់​ក្នុង​សួន​កម្សាន្ត​នេះ​បាន​ដឹកនាំ​ការ​ស្រាវជ្រាវ​មួយ​លើ​ពួក​សត្វ​ដាយណូស័រ Velociraptor។ ក៏​ប៉ុន្តែ​ការងារ​របស់​ពួក​គេ​ក៏​ចាប់​ផ្ដើម​មាន​បញ្ហា​នៅ​ពេល​ដែល​កូន​ដាយណូស័រ ដែល​ពួក​គេ​បង្កាត់​រួច​​ពី​ទ្រុង និង​ចូល​លុកលុយ​ក្នុង​សួន​កម្សាន្ត។

 

ចំណាយ​ដើម​ទុន​ផលិត​អស់ ១៥០លាន​ដុល្លារ ភាពយន្ត​នេះ​ដឹកនាំ​ដោយ​លោក Colin Trevorrow និង​និពន្ធ​រួម​គ្នា​ដោយ Derek Connolly និង Patrick Crowley។ ក្រៅ​ពី Chris Pratt ភាពយន្ត​នេះ​ចូល​រួម​សម្ដែង​ដោយ Bryce Dallas Howard, Vincent D'Onofrio, និង Nick Robinson។

 

“Jurassic World” នឹង​ចេញ​បញ្ចាំង​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៥៕

 

ទស្សនា​វីដេអូ Trailer ខាង​ក្រោម​នេះ៖

អានអត្ថបទ៖“Hunger Games” វគ្គ​៣ បញ្ចាំង​តែ​មួយ​សប្ដាហ៍​រក​ចំណូល​កប់​ក្ដោង

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ IMDB