“Hunger Games” វគ្គ​៣ បញ្ចាំង​តែ​មួយ​សប្ដាហ៍​រក​ចំណូល​កប់​ក្ដោង

  • 2014-11-24 16:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ត្រឹម​តែ​៣​ថ្ងៃ​នា​ចុង​សប្ដាហ៍​មុន ខ្សែ​ភាពយន្ត "The Hunger Games: Mockingjay Part1” អាច​រក​ចំណូល​បាន ១២៣​លាន​ដុល្លារ​ពី​ការ​បញ្ចាំង​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា ធ្វើ​ឲ្យ​ភាពយន្ត​នេះ​ក្លាយ​ជា​ភាពយន្ត​លេខ​មួយ​លើ​តារាង Box Office អាមេរិក​ និង​ជា​ភាពយន្ត​ទី​មួយ​ប្រចាំ​ឆ្នាំ​២០១៤ ដែល​អាច​រក​ចំណូល​បាន​ច្រើន​បែប​នេះ​ក្នុង​សប្ដាហ៍​ដំបូង។

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ខ្សែ​ភាពយន្ត "Hunger Games” វគ្គ​៣នេះ ​អាច​រក​ចំណូល​បាន ១៥២​លាន​ដុល្លារ​ទៀត​ពី​ការ​បញ្ចាំង​នៅ​ប្រទេស​ផ្សេង​ៗ។ សរុប​មក​ក្នុង​សប្ដាហ៍​ទី​មួយ​ខ្សែ​ភាពយន្ត​នេះ​អាច​រក​ចំណូល​បាន ២៧៥​លាន​ដុល្លារ​ពី​ជុំវិញ​ពិភពលោក គឺ​ច្រើន​ជាង​ដើម​​ទុន​ផលិត (២៥០​លាន​ដុល្លារ) ២៥​លាន​ដុល្លារ​បាត់​ទៅ​ហើយ។

 

"Hunger Games: Mockingjay Part 1" ​សម្ដែង​​ដោយ Jennifer Lawrence ជា​តួ​ឯក​ស្រី​ឈ្មោះ​​​ Katniss Everdeen​ ​ជា​សមាជិក​ដ៏​សំខាន់​មួយ​រូប​ក្នុង​ទីក្រុង​ Panem​ ​តំណាង​ឲ្យ​បក្សី​ Mockingjay​ ពាក់​ស្លាប​ និង​ ព្រួញ​បំផ្ទុះ​ ចេញ​ទៅ​ប្រយុទ្ធ ​ដើម្បី​ស្វែង​រក​សេរីភាព​ឲ្យ​មនុស្ស​ទាំង​អស់​ ហើយ​ជា​ពិសេស​ដើម្បី​រំដោះ​មិត្ត​ប្រុស​របស់​នាង​ ​ Peeta Mellark (សម្ដែង​ដោយ Josh Hutcherson) ចេញ​ពី​មនុស្ស​អាក្រក់។

 

កន្លង​មក ភាពយន្ត "Hunger Games” ធ្លាប់​ចេញ​បាន​ពីរ​វគ្គ​រួច​ហើយ ក្នុង​នោះ​វគ្គ​មួយ "Hunger Games” ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១២ អាច​រក​ចំណូល​បាន១៥២​លាន​ដុល្លារ នា​សប្ដាហ៍​ដំបូង ហើយ​វគ្គ​ពីរ "Hunger Games: Catching Fire” ដែល​ចេញ​ឆ្នាំ​២០១៣ អាច​រក​ចំណូល​បាន ១៥៨​លាន​ដុល្លារ នា​សប្ដាហ៍​ដំបូង។

 

ខាង​ក្រោម​នេះ​ជា​ភាពយន្ត​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ដល់​១០ លើ​តារាង Box Office អាមេរិក​សប្ដាហ៍​នេះ (ចំណូល​ភាពយន្ត​គិត​ចាប់​ពី​ថ្ងៃ​ទី​២១ដល់ ២៤​ខែ​វិច្ឆិកា)៖​​

 

១. "The Hunger Games: Mockingjay, Part 1,"៖ ១២៣​លាន​ដុល្លារ http://youtu.be/C_Tsj_wTJkQ

២. "Big Hero 6,"៖ ២០,១​លាន​ដុល្លារ http://youtu.be/8IdMPpKMdcc

៣. "Interstellar,"៖ ១៥,១​លាន​ដុល្លារ http://youtu.be/0vxOhd4qlnA ៤. "Dumb and Dumber To,"៖ ១៣,៨លាន​ដុល្លារ http://youtu.be/lGXHVlEklgQ

៥. "Gone Girl,"៖ ២,៨លាន​ដុល្លារ http://youtu.be/Ym3LB0lOJ0o

៦. "Beyond the Lights,"៖ ២,៦លាន​ដុល្លារ

៧. "St. Vincent,"៖ ២,៤លាន​ដុល្លារ

៨. "Fury,"៖ ១,៩លាន​ដុល្លារ

៩. "Birdman,"៖ ១,៩លាន​ដុល្លារ

១០. "The Theory of Everything,"៖ ១,៥​លាន​ដុល្លារ

អានអត្ថបទ៖ The Hunger Games ​រឿង​បែប​ប្រយុទ្ធ​ដើម្បី​ដណ្តើម​សេរីភាព

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ reuters