ប្រុស​ស្អាត​ទាំង​១០​ក្នុង​ពិភព​បាល់​ទាត់​ CR7 លេខ​១ ឯ Beckham លេខ​២

  • 2014-09-26 20:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“កីឡា​នាំ​មក​នូវ​សុខ​ភាព” ជា​ពាក្យ​ស្លោក​ដ៏​ពេញ​និយម​មួយ​ក្នុង​ពិភព​កីឡា ដូច្នេះ​ហើយ​បាន​ជា​​​កីឡាករ​​​ភាគ​ច្រើន​​មាន​សុខភាព​មាំ​មួន ហើយ​ខ្លះ​ទៀត​មាន​​រូបរាង​ស្រស់​សង្ហា មិន​ចាញ់​តារា​​ភាព​យន្ត​​នោះ​ទេ​។ ​កន្លង​មក​ Sabay ​​ធ្លាប់​បាន​បង្ហាញ​ពី​​កីឡា​ការិនី​ស្រស់​ស្អាត​ជាង​គេ​​ ​ប៉ុន្តែ​ពេល​នេះ​សាក​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​​មក​មើល​កីឡាករ​បាល់ទាត់​ស្អាតសង្ហា​ជាង​គេ​វិញ​ម្ដង។

 

គេហទំព័រ​កីឡា Sporteology បាន​ចាត់​ថ្នាក់​កីឡាករ​ស្រស់​សង្ហា​ទាំង​១០ ដែល​មាន​ដូច​ខាង​ក្រោម។ សាក​មើល​តិច​មើល៍ ថា​តើ​មាន​កីឡាករ​សំណព្វ​ចិត្ត​​របស់​ប្រិយមិត្ត​ឬ​អត់?

 

១០. Cesc Fabregas

 

 

Fabregas ជា​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ ​វ័យ​២៧​ឆ្នាំ​។ សព្វ​ថ្ងៃ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​លេង​ឱ្យ​ក្លិប​តោ​ខៀវ​​ Chelsea ​​ក្រោយ​ផ្លាស់​ចេញ​ពី​​​ Barcelona ។ បុរស​សង្ហា​នេះ​មាន​កម្ពស់​១,៧៩ម៉ែត្រ ​និង​មាន​​ភរិយា​​រួច​ហើយ​ ថែម​ទាំង​មាន​​កូន​ស្រី​ម្នាក់​ផង​ដែរ។

 

៩. Gerard Pique

 

 

 

Pique ជា​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ វ័យ​២៧​ឆ្នាំ​ កម្ពស់​ ១,៩២ម៉ែត្រ។ សព្វ​ថ្ងៃ​ខ្សែ​ការពារ​រូប​នេះ​លេង​ឱ្យ​ក្លិប​ Barcelona ​។ អ្នក​គាំទ្រ​ភាគ​ច្រើន​គិត​ថា​កីឡាករ​រូប​នេះ​មាន​អាយុ​ទើប​តែ​២០ស្ដើង​​ ប៉ុណ្ណោះ​ដោយសារ​រូបរាង​សង្ហា​ពេក​។ បុរស​សង្ហា​រូប​នេះ​មាន​សង្សារ​ជា​អ្នក​ចម្រៀង​​ល្បី​ឈ្មោះ​​ Shakira ​និង​កូន​ប្រុស​ម្នាក់​ឈ្មោះ​ Milan Pique។

 

៨. Lionel Messi

 

 

Messi ជា​​កីឡាករ​រូបរាង​​សង្ហា​ដែល​មាន​សញ្ជាតិ​ពីរ​ គឺ​អាហ្សង់ទីន​ និង​អេស្ប៉ាញ ​ប៉ុន្តែ​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​​លេង​ឱ្យ​ប្រទេស​កំណើត​អាហ្សង់ទីន​។ កីឡាករ Barcelona ​វ័យ​២៧​ឆ្នាំ​រូប​នេះ ​មាន​កម្ពស់​១,៦៩ម៉ែត្រ​ មាន​សង្សារ​ជា​តារា​បង្ហាញ​ម៉ូដ ​ឈ្មោះ​ Antonella Roccuzzo ​​និង​មាន​កូន​ប្រុស​​ម្នាក់​ឈ្មោះ ​Thiago Messi។

 

៧. Mario Gotze

 

 

Gotze ជា​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ ​ហើយ​ក៏​កំពុង​​លេង​ឱ្យ​ក្លិប​អាល្លឺម៉ង់​ដែរ​គឺ​ក្លិប​ Bayern Munich។ កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ​មាន​កម្ពស់​១,៧៦ម៉ែត្រ​ និង​មាន​សង្សារ​ឈ្មោះ​ Ann-Katherin Brommel ​ជា​អ្នក​បង្ហាញ​ម៉ូត។

 

៦. Fernando Torres

 

 

Torres ជា​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ ដែល​លេង​ឱ្យ​ក្លិប​​អង់គ្លេស​ Chelsea ​តាំង​ពី​ឆ្នាំ​២០១១​មក (បច្ចុប្បន្ន​ត្រូវ AC Milan ខ្ចី​ជើង)។ កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​មាន​កម្ពស់​១,៨៦ម៉ែត្រ និង​មាន​សង្សារ​ឈ្មោះ ​Olalla Domínguez Liste ។

 

៥. Robin Van Persie

 

 

Van Persie ជា​​ខ្សែប្រយុទ្ធ​សញ្ជាតិ​​ហុល្លង់​ដែល​លេង​ឱ្យ​ក្លិប​បិសាច​ក្រហម​ Manchester United ​តាំង​ពី​ឆ្នាំ​២០១២។ បុរស​សង្ហា​វ័យ​៣១​ឆ្នាំ​រូប​នេះ​មាន​កម្ពស់​១,៨៣ម៉ែត្រ និង​មាន​ប្រពន្ធ​ឈ្មោះ​ Bouchra។

 

៤. Iker Casillas

 

 

Casillas ជា​អ្នក​ចាំ​ទី​​ចាស់​វស្សា​របស់​​អេស្ប៉ាញ ​ដែល​​លេង​ឱ្យ​​ក្លិប​​ Real Madrid ​តាំង​ពី​ឈុត​យុវជន​មក​ម៉្លេះ។ កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​មាន​កម្ពស់​១,៨៥​ម៉ែត្រ និង​មាន​សង្សារ​ឈ្មោះ​ Carbonero ​ជា​អ្នក​កាសែត។

 

៣. David Villa

 

 

 

Villa មាន​សញ្ជាតិ​អេស្ប៉ាញ​ ហើយ​​សព្វ​ថ្ងៃ​លេង​ឱ្យ​ក្លិប​ New York City ​របស់​អាមេរិក។ បុរស​សង្ហា​វ័យ​៣២​រូប​នេះ​ មាន​កម្ពស់​១,៧៥​ម៉ែត្រ និង​មាន​ប្រពន្ធ​ឈ្មោះ​ Patricia Gonzalez ។ ​បើ​តាម​អ្នក​គាំទ្រ​របស់​លោក​ បាន​និយាយ​ថា​កីឡាករ​រូប​នេះ​មើល​ទៅ​ដូច​ជា​វ័យ​​ត្រឹម​២៤​ឆ្នាំ​អី​ទេ ​ដោយសារ​តែ​ការ​លេង​ម៉ូត​សក់​ដែល​មើល​ទៅ​លើក​សម្រស់​​ឲ្យ​ក្មេង​ជាង​វ័យ។

 

២. David Beckham និង​ Ricardo Kaka

 

 

Beckham និង Kaka ​ទទួល​ចំណាត់​ថ្នាក់​លេខ​២​ដូច​គ្នា ខាង​សម្រស់​ស្អាត រូប​រាង​ស្រស់​សង្ហារ។ Beckham ​ជា​អតីត​​កីឡាករ​ល្អ​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្រ្ត​បាល់ទាត់​​ប្រទេស​អង់គ្លេស។ ​ស្ថិត​ក្នុង​វ័យ​៣៩​ឆ្នាំ និង​​មាន​កម្ពស់​១,៨៣ម៉ែត្រ Beckham ធ្លាប់​​​លេង​ឱ្យ​ក្លិប​ធំ​ៗ​ជា​ច្រើន​ដូច​ជា​ Manchester United, Real Madrid, AC Milan, Los Angeles Galaxy ​និង​ Paris Saint-Germain ជា​ដើម។ ចំណែក​ឯ Kaka វិញ​ក៏​ជា​វិរបុរស​ម្នាក់​ដែរ​របស់​​ប្រេស៊ីល​ដែល​ធ្លាប់​លេង​ឱ្យ​ក្លិប​ Sao Paulo, AC Milan និង​ Real Madid។ កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ ​មាន​កម្ពស់​១,៨៦ម៉ែត្រ។

 

 

១. Cristiano Ronaldo

 

Cristiano Ronaldo ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ដែល​មាន​រាង​សង្ហា​​ជាង​គេ​ក្នុង​ពិភព​បាល់​ទាត់។ ​កីឡាករ​វ័យ​២៩ឆ្នាំ​​​របស់ Real Madrid រូប​នេះ​មាន​​កម្ពស់ ​១,៨៥​ម៉ែត្រ​ មាន​សង្សារ​​ផ្លូវ​ការ​ឈ្មោះ Irina Shayk ​ជា​​តារា​ម៉ូដែល​​ល្បី​ឈ្មោះ​ជន​ជាតិ​រុស្ស៊ី។

 

តើ​ប្រិយមិត្ត​យល់​ស្រប​តាម​ការ​ចាត់​ថ្នាក់​ខាង​លើ​នេះ​ឬ​អត់? តើ​មាន​កីឡាករ​ណា​ខ្លះ​ទៀត​ដែល​សម​នឹង​ចូល​ក្នុង​បញ្ជី​កីឡាករ​ស្រស់​សង្ហា?

 

ចុច​អាន៖ កីឡាករ​​១០​រូប​​ស៊ុត​បញ្ចូល​ទី​​​​​​បាន​លឿន​​មិន​គួរ​ឲ្យ​ជឿ ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​​

 

ប្រែសម្រួល​៖ សុខ មុន្នីរម្យ ប្រភព៖ sporteology