បើធ្វើបែបៗហ្នឹង សាលាចេះឲ្យសញ្ញាប័ត្រទៅកើតដែរ!
- 2014-09-26 19:07:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើធ្វើបែបៗហ្នឹង សាលាចេះឲ្យសញ្ញាប័ត្រទៅកើតដែរ!
ចន្លោះមិនឃើញ
សំណង់ទាំងអស់ខាងក្រោមនេះបានធ្វើឲ្យមនុស្សភាគច្រើនឆ្ងល់គ្មានថ្ងៃណារកចម្លើយឃើញទេ។ គ្រាន់តែឃើញសំណង់ទាំងនេះភ្លាម គេតែងវាយតម្លៃភ្លាមថា ស្ថាបត្យករទាំងនោះសង់ខុស និងថែមទាំងរិះគន់ដែរថា បើគេសង់បែបៗហ្នឹង សាលាប្រគល់សញ្ញាប័ត្រឲ្យពួកគេទៅកើតដែរ។
តែទោះបីយ៉ាងណា ពុំមានស្ថាបត្យករណាមកពន្យល់អំពីការងារដ៏ចម្លែករបស់គេឡើយ ធ្វើឲ្យអ្នកផ្សេងបន្តការឆ្ងល់តទៅទៀត។
ធ្វើយ៉រផ្ទះអី អត់មើលផ្លូវរថភ្លើងទេហី?
ធ្វើជណ្ដើរសម្រាប់មាត់ទ្វារ ឬសម្រាប់បង្អូច?
បទស្ដាំអត់បានទេឬ បានជាទៅបុកជញ្ជាំងអីចឹង?
ចុម! ជណ្ដើរដែកហ្នឹងសង់ទៅឯណាវិញ?
បែបសម្បូរលុយចាយមិនអស់ហើយមើលទៅ បានជាសង់រ៉ង់ដារមួយចោលទទេ!
ធ្វើថតទូកៀកគ្នាពេក ឥឡូវបើកអត់កើត!
ផ្លូវសង់មុន ឬបង្គោលភ្លើងសង់មុន កំពុងតែឆ្ងល់?
ឡានគាត់បែបមានអីស្ទូចឡើងហើយ បានជាធ្វើកន្លែងទុកខ្ពស់អីខ្ពស់យ៉ាងនេះ!
ទុយោបែរឲ្យត្រូវប្រហោងអត់បានទេឬ?
មកផ្សារបិទផ្លូវអីចឹង ចូលផ្ទះម៉េចកើត?