ចេញ​ហើយ! កម្ពុជា​​ឡើង​៥លេខ​នៅ FIFA Ranking ខែ​នេះ

  • 2014-11-28 00:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​កើន​ចំណាត់ថ្នាក់​ FIFA World Ranking ល្អ​ជាង​មុន​៥លេខ​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ ពោល​គឺ​ឡើង​ពី​លេខ​១៨៥​កាល​ពី​ខែ​មុន មក​លេខ​១៨០។ នេះ​បើ​យោង​តាម​ការ​​ឲ្យ​ដឹង​ពី​គេហទំព័រ​ FIFA កាល​ពី​មុន​នេះ​បន្តិច។

បើ​គិត​តែ​នៅ​ក្នុង​តំបន់​អាស៊ាន កម្ពុជា​ឈរ​នៅ​លេខ៩ លើ​ក្រុម​ទីម័រខាង​កើត (លេខ១៨៥) និង​ប្រ៊ុយណេ (១៩៨)។ ចំណែក​ក្រុម​ដែល​នៅ​លើ​គេ​ក្នុង​តំបន់​នេះ គឺ​ហ្វីលីពីន (១២៨) តាម​ពី​ក្រោយ​ដោយ​វៀតណាម (១៣៨), មីយ៉ាន់ម៉ា (១៤០) និងថៃ (១៤៤)។

 

ចំណាត់ថ្នាក់​នៃ​ក្រុមទាំង​១១​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍ (AFF)

 

បើ​និយាយ​ជា​រួម​វិញ ក្រុម​កំពូល​ទាំង​១០ មាន​ការ​ប្រែប្រួល​តិច​ណាស់ គឺ អាល្លឺម៉ង់​នៅ​តែ​លេខ​១ តាម​ពី​ក្រោយ​ដោយ​អាហ្សង់ទីន កូឡុំប៊ី បែលហ្សិក ហុល្លង់ និង​ប្រេស៊ីល​ដូច​ខែ​មុន​ដែរ។ អ្វី​ដែល​ផ្លាស់​ប្ដូរ គឺ​ព័រទុយហ្គាល់ ហក់​ពី​លេខ៩ មក​លេខ៧ ស្មើ​នឹង​ក្រុម​បារាំង ខណៈ​អេស្ប៉ាញ​ឡើង​ពី​លេខ១០ មក​លេខ៩ ឯ​អ៊ុយរុយហ្គាយ​ធ្លាក់​ពី​លេខ៨ ទៅ​លេខ១០។​

 

ចំណាត់ថ្នាក់​កំពូល​ទាំង​១០

* ចុច​ត្រង់​នេះ​ដើម្បី​មើល​តារាង​ចំណាត់ថ្នាក់​ទាំង​អស់

ដោយ៖ សុខ សុវត្ថិ

ប្រភព៖ FIFA