កម្រង​រូបភាព​ឌឺ​ដង​ iPhone 6/6 Plus ដ៏​សែន​ឈឺ​ចាប់​សម្រាប់ ​Apple​

  • 2014-09-26 22:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

iPhone 6/6 Plus ចេញ​ដំបូង​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​ម្នា​នៅ​ទូទាំង​ពិភព​លោក​ភ្ញាក់​ផ្អើល។ តែ​ថ្មី​ៗ​នេះ​មាន​​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​និង​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​ដោយ​បាន​ចុះ​ផ្សាយ​ថា​​iPhone ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល​ទៅ​ជា​កោង​បន្ទាប់​ពី​ពុត​ កាច់ ​ឬ​អង្គុយ​ពី​លើ​រួច។ ងាក​មក​មើល​អ្នក​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ក៏​ដូច​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​មួយ​ចំនួន​ដែល​ជា​គូ​​ប្រជែង​នឹង​ Apple បាន​មក​ឌឺ​Apple កប់​ៗ​ដោយ​បាន​បង្ហោះ​​រូបភាព​បង្ហាញ​ពី​ចំណុច​ខ្សោយ (ងាយ​នឹង​កោង) ​របស់​iPhone 6/6 Plus ​ ៖ ​

 
 
 
 
 
 

ចំពោះ​ក្រុមហ៊ុន​ Apple ផ្ទាល់​ទទួល​ស្គាល់​ដែរ​ថា ​មាន​អតិថិជន​ចំនួន​៩នាក់​ដែល​បាន​ជួប​នឹង​បញ្ហា ​iPhone 6/6 Plus របស់​ពួក​គេ​ទៅ​ជា​កោង​តែ​វា​ជា​រឿង​កម្រ​ដែល​កើត​មាន​ទៅ​លើ​ផលិត​ផល​របស់​ខ្លួន​ដូច​ជា ​iPhone 6/6 Plus ជា​ដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សារព័ត៌មាន​CNBC៕

ចុច​អាន៖ ការ​ពិសោធន៍​​ទៅលើ​ ​iPhone 6 ​ប្លែកៗ​​ទាំង​ ១០​ (វីដេអូ)

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ dailymail