ភាពយន្ត​​កំប្លែង “And So It Goes” មាន​បញ្ចាំង​នៅ​​​ផ្លាទីនៀម​ហើយ

  • 2014-12-01 23:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​បែប​កំប្លែង​ថ្មី​របស់​អាមេរិក​រឿង "And So It Goes” បាន​ចាប់​ផ្ដើម​បញ្ចាំង​​​ហើយ​នៅ​រោងភាពយន្ត​ផ្លាទីនៀម ផ្សារ​ទំនើប​សុរិយា។​

 

"And So It Goes" គឺ​ជា​ភាពយន្ត​បែប​កំប្លែង និង​មនោសញ្ចេតនា ដឹកនាំ​ដោយ​លោក Rob Reiner និង​សម្ដែង​ដោយ​តារា​ល្បី​ៗ​ដូច​ជា Michael Douglas, Diane Keaton, និង Sterling Jerins។ ភាពយន្ត​នេះ​និយាយ​ពី​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ Oren ​​​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ ​ដែល​ចូល​ចិត្ត​រស់​នៅ​តែ​ម្នាក់​ឯង​មិន​ខ្វល់​ពី​អ្នក​ដទៃ។ បំណង​ប្រាថ្នា​របស់​គាត់​គឺ​ត្រឹម​តែ​លក់​ផ្ទះ​​បាន​មួយ​ទៀត​គាត់​នឹង​ចូល​និវត្តន៍។ ប៉ុន្តែ​ជីវិត​របស់​ Oren ​ត្រូវ​ក្រឡាប់ចាក់​នៅ​ពេល​ដែល​កូន​ប្រុស​របស់​គាត់​បាន​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​គាត់​មើល​ថែ។ ដោយ​មិន​ដឹង​ថា​មើល​ថែ​ក្មេង​យ៉ាង​ម៉េច​ Oren ក៏​បាន​សុំ​ឲ្យ​អ្នក​ជិត​ខាង​ឈ្មោះ Leah (សម្ដែង​ដោយ Diane Keaton) ជួយ​មើល​ចៅ​ស្រី​របស់​ខ្លួន ដែល​ចាប់​ពី​ពេល​នោះ​មក​គាត់​ក៏​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ជីវិត​ខ្លួន​ឯង​បន្តិច​ម្ដង​ៗ។ ប៉ុន្តែ​សាច់​រឿង​នៅ​ចុង​បញ្ចប់​នៃ​ភាពយន្ត​នេះ នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​កាន់​តែ​ខ្លាំង។

 

ចង់​ដឹង​ថា​ភាពយន្ត "And So It Goes” ល្អ​មើល​យ៉ាង​ណា​នោះ សូម​កុំ​ភ្លេច​ចូលរួម​ទស្សនា​ទាំង​អស់​គ្នា ដែល​ខ្សែ​ភាពយន្ត​នេះ មាន​បញ្ចាំង​នៅ​រោងភាពយន្ត​ផ្លាទីនៀម​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ នេះ​ត​ទៅ ៕

http://youtu.be/QHFkp5IpKNo

អានអត្ថបទ៖ ភាពយន្ត​ពិភព​ដាយណូស័រ “Jurassic World” ចេញ​ Trailer សាហាវ​ញាក់​សាច់!

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ IMDB
អត្ថបទថ្មី