ល្បី​ថា​បឹងកេត យក​គ្រូ​​ជនជាតិ​អឺរ៉ុប មក​ដឹកនាំ​ក្នុង​រដូវកាល​ថ្មី?

  • 2014-09-27 16:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​ព័ត៌មាន​លេចឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​របស់​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​ជាតិ​បាន​លើក​​ឡើង​ថា ក្លិប​បាល់ទាត់​ចម្ការ​កៅស៊ូ​បឹងកេត នឹង​នាំ​យក​គ្រូ​បង្វឹក​ជនជាតិ​អឺរ៉ុប មក​ដឹកនាំ​​ក្រុម​នា​រដូវកាល​ថ្មី​​​នៃ​លីក​កំពូល​របស់​កម្ពុជា នៅ​ប៉ុន្មាន​​ខែ​ខាង​មុខ។

 

 

រូបតំណាង

 

កន្លង​មក​លោក បែ មករា អ្នក​ចាត់ការ​ក្រុម​ធ្លាប់​លើក​ថា ក្លិប​​លោក​នឹង​រក​គ្រូ​បង្វឹក​ជនជាតិ​បរទេស​ដើម្បី​ជំនួស​តំណែង​​លោក​គ្រូ ប្រាក់ វុទ្ធី ដែល​ធ្លាប់​ដឹកនាំ​បឹងកេត​នាពេល​កន្លង​មក។ មាន​គ្រូ​បង្វឹក​ជា​ច្រើន​ជាតិ​សាសន៍​បាន​ដាក់​ពាក្យ​​សុំ​ដឹកនាំ​​ ក្រុម​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់ចាម មួយ​នេះ។ ប៉ុន្តែ​​​ដំណឹង​ចុង​ក្រោយ​​ទំនង​ជា​សាច់ការ ៧០% ទៅ​ហើយ​នោះ​គឺ​គ្រូ​បង្វឹក​ថ្មី​​នេះ​គឺ​ជា​ជនជាតិ​អឺរ៉ុប។

 

 

នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់ការ​ណា​មួយ​ចេញ​ពី​ថ្នាក់​ដឹកនាំ​ក្លិប​ថា គ្រូ​បង្វឹក​រូប​នោះ​ជា​ជនជាតិ​អ្វី​មក​ពី​តំបន់​អឺរ៉ុប​នោះ​​ទេ ដោយ​រង់ចាំ​ការ​ជូន​ដំណឹង​ផ្លូវការ​របស់​ក្លិប​តាម​រយៈ Page Facebook ក្នុង​ពេល​ឆាប់ៗ។

 

 

បឹងកេត​បាន​ឡើង​មក​លេង​ក្នុង​ពាន​រង្វាន់​លីក​​អាជីព​កម្ពុជា រដូវកាល ២០១២ ហើយ​នៅ​ឆ្នាំ​នោះ​ដែរ​​ក្រុម​នេះ​ក៏​ដណ្ដើម​បាន​ជើង​ឯក​តែ​ម្ដង។ រហូត​ដល់​ឆ្នាំ ២០១៣ និង ២០១៤ បឹកកេត​ឈរ​ត្រឹម​ចំណាត់​ថ្នាក់​ជើង​ឯក​រង​ប៉ុណ្ណោះ។ កត្តា​នេះ​ទំនង​ជា​មូលហេតុ​​មួយ​ដែល​ក្លិប​ត្រូវ​​ពង្រឹង​​ក្បាល​ម៉ាស៊ីន ក្នុង​ការ​ប្រយុទ្ធ​នាពេល​ខាង​មុខ​ទៀត៕

 

អត្ថបទ៖ ម៉ឺន រស្មី
អត្ថបទថ្មី