ស្ងាត់ៗ តារាកូរ៉េ Song Jae Lim មកធ្វើការងារស្ម័គ្រចិត្តនៅកម្ពុជាជាច្រើនថ្ងៃ
- 2014-12-02 17:41:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ តារាកូរ៉េ Song Jae Lim មកធ្វើការងារស្ម័គ្រចិត្តនៅកម្ពុជាជាច្រើនថ្ងៃ
ចន្លោះមិនឃើញ
តារាសម្ដែងកូរ៉េ Song Jae Lim បានធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីតារារូបនេះបានធ្វើដំណើរមកធ្វើការងារស្ម័គ្រចិត្ត និងជួបកុមារក្រីក្រនៅខេត្តសៀមរាប កាលពីសប្ដាហ៍មុន តាមរយៈអង្គការ Plan ប្រទេសកូរ៉េ។
តារាសម្ដែងវ័យ ២៩ឆ្នាំជាតួប្រុសក្នុងរឿង "Surplus Princess” បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា និងមានគម្រោងស្នាក់នៅប្រទេសកម្ពុជា ចំនួន ៦ថ្ងៃ។ នេះបើយោងតាមសារព័ត៌មានកូរ៉េ Ilgan Sports ។
Song Jae Lim ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការ Plan កូរ៉េ កាលពីខែសីហា និងបានធ្វើដំណើរមកប្រទេសកម្ពុជា សម្រាប់គម្រោង "ភូមិសុបិនរបស់ ជេលីម" ដើម្បីយកអំណោយចែកជូនដល់សិស្សក្រីក្រ និងធ្វើការងារសហគមន៍មួយចំនួន។ ផលិតកម្ម SM C&C របស់ Jae Lim បាននិយាយថា "គោលបំណងសម្រាប់ការធ្វើដំណើររបស់ Jae Lim លើកនេះ គឺដើម្បីជួបផ្ទាល់ជាមួយកុមារក្រីក្រ ដែលគេបានឧបត្ថម្ភ និងដើម្បីកសាងអនុស្សាវរីយ៍រវាងគ្នាទៅវិញទៅមក"។
Song Jae Lim បានចាប់ផ្ដើមអាជីពសិល្បៈដំបូងជាតារាម៉ូដែលកាលពីឆ្នាំ២០០៩ ហើយឆ្នាំ២០១៤នេះ Jea Lim បានទទួលការគាំទ្រកាន់តែច្រើនតាមរយៈការសម្ដែងរឿង "Surplus Princess” (ទេពមច្ឆាកូរ៉េ) និងជាតួប្រុសក្នុងកម្មវិធី "We Got Married” របស់ទូរទស្សន៍ MBC ៕
សកម្មភាពតារាសម្ដែង Song Jae Lim នៅ ខេត្តសៀមរាប៖
អានអត្ថបទ៖ តារា KPOP បងប្អូនល្បីៗ ទាំង១២គូ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ Ilgan Sports & Plan Korea