ស្ត្រី​ម្នាក់​មាន​ដែកគោល​២០០០ដើម​​ សង្ស័យថា​អាបធ្មប់

  • 2014-12-02 21:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​វេជ្ជបណ្ឌិត​ឥណ្ឌូណេស៊ី​ Sagiran Sukardi បាន​វះកាត់​យក​​ដែកគោល​ច្រែសៗចំនួន ២០០០ដើម ចេញ​ពី​ខ្លួន​ស្ត្រី​ម្នាក់​ ហើយ​ករណីនេះ​ត្រូវ​​គេ​សង្ឃ័យ​ថា ​ជា​អំពើ​អាបធ្មប់ដែល​​ជា​អប្បិយជំនឿ​ដ៏​ល្បី​នៅ​តំបន់​អាស៊ី។

 

 

ស្រ្តី​ជា​អ្នក​ជំងឺ​មាន​ឈ្មោះ Supiyati វ័យ​២៥ឆ្នាំ។ ក្នុង​វេទិកា​ក្រោម​ប្រធានបទ" ព្រាយ និង​អាបធ្មប់" នៅ​សាកលវិទ្យាល័យ Universiti Kebangsaan Malaysia លោក​វេជ្ជបណ្ឌិត Sagiran Sukardi បាន​និយាយ​ថា៖" អ្នកជំងឺ​អាច​ត្រូវ​មនុស្ស​ចេះ​អាបធ្មប់​ធ្វើ"។

 

ក្នុង​វេទិកា​នោះ​សិក្ខាកាម​៧៥% ដែល​ជា​វេជ្ជបណ្ឌិត បាន​ថត​រូប​ និង​ឆ្លុះ X-rays ឃើញ​ថា ក្រោម​ស្បែក​អ្នក​ជំងឺ Supiyati សុទ្ធ​តែ​ដែក​គោល។

 

ដោយឡែក​ លោក​វេជ្ជបណ្ឌិត Sagiran មក​ពី​​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ Universiti Muhammadiy­yah Yogjakarta បាន​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១២ ​​​អ្នក​ជំងឺ​ម្នាក់​មានករណីដូច​​នេះ​អីចឹង។ លោក​បាន​យក​ដែកគោល ៧០ដើម​ពី​ជើង និង​បាត​ជើង​របស់​នាង។ អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ ថ្ងៃ​បន្ទាប់​មក ស្រាប់​មាន​ដែកគោល​ជាច្រើន​នៅ​កន្លែង​ដដែល​ទៀត៕ ​

 

ចុច​អាន! ជំនឿ​ផ្សេងៗ​ទាក់ទង​រឿង​ញាក់​ត្របក​ភ្នែក​តាម​ម៉ោង​

 

ចុច​អាន! សណ្ឋាគារទាំង១០ មាន​ខ្មោច​លង​បន្លាច​ខ្លំាង​បំផុត ក្នុង​ឆ្នាំ​២០១៤

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Stomp

អត្ថបទថ្មី