សណ្ឋាគារទាំង១០ មាន​ខ្មោច​លង​បន្លាច​ខ្លំាង​បំផុត ក្នុង​ឆ្នាំ​២០១៤

  • 2014-11-10 21:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​មុន​ប្រិយមិត្ត​ខ្លះ បាន​​ស្គាល់​​ហើយ​ពី​កន្លែង​​ដែល​មាន​ខ្មោច​ឆាឆៅ​សាហាវ​បំផុត ប៉ុន្តែ​ឥលូវ​​​នេះអ្នក​នឹង​បាន​ដឹង​ពី​សណ្ឋាគារចំនួន​១០ ដែល​ល្បី​ថា​មាន​​​ខ្មោច​លង​​សាហាវ​បំផុត​លើ​ពិភពលោកក្នុង​ឆ្នាំ​២០១៤នេះ។ សណ្ឋាគារ​ទាំង​នោះ​​​ មាន​​ដូច​ខាង​ក្រោម៖

 

១០. សណ្ឋាគារ Ancient Ram ក្នុង​ទីក្រុង Gloucestershire អង់គ្លេស

 

Ancient Ram ជា​សណ្ឋាគារ​​មួយ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​មាន​ខ្មោច​លង​ខ្លាំង​លំដាប់​ទី​១០ ។ ខ្មោច​នៅ​ទីនេះ​មិន​ឱ្យ​​ភ្ញៀវ​ណា ស្នាក់​នៅ​បាន​ឡើយ។ បើ​ផ្អែក​តាម​គេហទំព័រ Haunted Rooms បង្ហាញ​ថា ម្ចាស់​សណ្ឋាគារ បាន​រក​ឃើញ​​ឆ្អឹង​ខ្មោច​​ក្មេងៗ​ពីរនាក់ ​នៅ​ក្រោយ​​ជណ្ដើរ។

 

៩. សណ្ឋាគារ Stanley ក្នុង​រដ្ឋ Colorado អាមេរិក

 

ដោយ​សារ​មាន​ខ្មោច​លងច្រើន សណ្ឋាគារ​មួយ​នេះ ត្រូវ​គេ​យក​ថត​រឿងកាល​ពី​អំឡុង​​​ឆ្នាំ​១៩៨០។ បើ​តាម​ការ​ឱ្យ​ដឹងពី​​​បុគ្គលិក​សណ្ឋាគារ ខ្មោចច្រើន​​មក​លេង​ក្នុង​បន្ទប់​រាំ។ បើ​សិន​មាន​សំឡេង​ប៉្យាណូពេល​យប់​អាធ្រាត្រ គឺគ្មាន​អ្វី​ក្រៅ​ពី​​ខ្មោចទេ។ ម្យ៉ាង​ទៀត​ខ្មោចក្នុង​​​សណ្ឋាគារ​នេះ ចូលចិត្ត​លួច​​គ្រឿង​អលង្ការ​ភ្ញៀវ​ផង​ដែរ។

​​

 

៨. សណ្ឋាគារ Delta Bessborough ក្នុង​ខេត្ត Saskatchewan កាណាដា

 

ចំណែក​សណ្ឋាគារ Bess នេះក៏​មិន​អន់​ដែរ គឺ​ខ្មោច​ចេញ​មក​លេងជា​រឿយៗ។ សារព័រមានអនឡាញ Huffington Post បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ម្នាក់បាន​ធ្លាក់​ ពី​លើ​អគារ​ទី៧​ស្លាប់។ ចំណែក​ភ្ញៀវវិញ ត្រូវ​គេ​រាយការណ៍ ត្រូវ​ខ្មោច​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​។

 

 

៧. សណ្ឋាគារ Ballygally Castle ក្នុង​ប្រទេស County Antrim ភាគ​ខាងជើងប្រទេស​ អៀរឡង់

 

ប្រសិន​ទេសចរ​ស្នាក់​ក្នុង​អគារ​នេះ ពួកគេ​អាច​​ចាប់​អារម្មណ៍​រឿង​ពីរ គឺសម្រស់​​ទេសភាព​ដាច់​ស្រយាល​នៃ​ប្រទេស​ស្កុតឡែន មើល​ពី​សណ្ឋាគារ និង​ខ្មោច។ BBC ថា ស្ត្រី​ម្នាក់​ឈ្មោះ Isobel Shaw បាន​ធ្លាក់​ពី​បង្អួច ខណៈ​ពេល​ស្នាក់​នៅ។ ខ្មោច​ស្រី​នេះ តែង​​ដើរ​គោះទ្វារ​បន្ទប់ និង​ឃើញ​​ក្មេងៗ​រត់​លេង​​​នា​ពេល​យប់។

៦. សណ្ឋាគារ Logan រដ្ឋ Pennsylvania អាមេរិក

 

គេហទំព័រ Travel Channel ថា ខ្មោច​​ម្ដាយ​អតីត​ម្ចាស់​សណ្ឋាគារ Logan តែង​ចេញលង​ភ្ញៀវ​នៅ​បន្ទប់​ទី៦ ដោយ​ធ្វើ​សំឡេង​យំ។ បើ​មិន​ដូច្នេះ​ទេ ភ្ញៀវ​នឹងធុំ​​ក្លិន​ទឹកអប់​ផ្កា Lavender។

 

៥. សណ្ឋាគារ Fairmont ខេត្ត British Columbia កាណាដា

 

ខ្មោច​ស្ត្រី​​ស្លៀក​ឈុត​ក្រហម ​ឈ្មោះ Jennie Pearl Cox តែង​បង្ហោះ​ខ្លួន​នៅ​ជាន់​ទី​១៤ លើ​ជណ្ដើរ​យន្ត។ បុគ្គលិក​សណ្ឋាគារ​ប្រាប់​ថា នាង​ជា​ខ្មោច​ស្រីដ៏​​ស្អាត​ម្នាក់។

 

៤. សណ្ឋាគារ Dalhousie Castle ក្នុង​តំបន់  Midlothian ស្កុតឡែន

 

ដើម​ឡើយ សណ្ឋាគារ​អាយុ​ច្រើន​សតវត្ស​នេះ​ជា​បន្ទាយ តែ​ឥលូវ​វា​ជា​សណ្ឋាគារ មាន​ខ្មោច​​នៅ។ ខ្មោច​ស្រី​ដែល​ត្រូវ​ជា​​អតីត​កូន​បន្ទាយ​នេះ បាន​ស្លាប់​ដោយ​សារ​បង្អត់​អាហារ​ខ្លួនឯង ព្រោះ​ខឹង​​ឪពុក​ម្ដាយ​ មិន​ឱ្យ​នាង​​ស្រលាញ់​​បុរស​ ដែល​នាង​ស្រលាញ់ និង​មាន​ខ្មោច​ស្លាប់​ដោយ​អត់​ឃ្លាន​ជាច្រើន​ទៀត។

 

៣. សណ្ឋាគារ RMS Queen Mary ក្នុង​រដ្ឋ California អាមេរិក

 

Queen Mary ជា​នាវា​​ដែល​បាន​ធ្វើ​ចរាចរណ៍​កាត់​មហាសមុទ្រ​អាត្លង់ទិច ចាប់​តាំង​ពី​ឆ្នាំ​១៩៣៦ ដល់​១៩៦៧។ បច្ចុប្បន្ន​វា​ឈប់​ដំណើរការ​​ហើយ ហើយ​វា​ស្ថិត​នៅ​ទីក្រុង Long Beach រដ្ឋ California ។ មកដល់​ពេល​នេះ វា​បាន​ក្លាយ​ជា​សណ្ឋាគារ ភោជនីយដ្ឋាន និង​សារមន្ទីរ ដែល​មាន​ខ្មោច​លង​ខ្លាំងលំដាប់​ទី៣។ ​

 

២. សណ្ឋាគារ Empress Hotel កាណាដា

 

Empress Hotel ត្រូវ​បាន​គេ​កសាង​តាំង​ពី​​ជាង​១០០ឆ្នាំ​មុន។ បើ​ផ្អែក​តាម​គេហទំព័រ Huffington Post បង្ហាញ​ថា សណ្ឋាគារ​នេះ​សំបូរ​ខ្មោច​លងណាស់។ ខ្មោច​ទាំងនោះ​មាន​ដូចជា អ្នក​រៀប​ចំ​បន្ទប់​ម្នាក់ ក្មេង​ស្រី​ម្នាក់ និង​​ជាង​ឈើ​ម្នាក់ទៀត ដែល​ចង់​ក​សម្លាប់​ខ្លួន​ក្នុង​សណ្ឋាគារ​នេះ។

 

១. សណ្ឋាគារ Castle Leslie ក្នុង​ក្រុង County Monaghan អៀរឡង់

 

សណ្ឋាគារ​ម៉ូដ​ស្កុតឡែន​នេះ​ តែង​​មាន​ខ្មោច​សម្លឹង​​ដាក់​ភ្ញៀវ​ចេញ​ពី​បង្អួច។ ប្រភព​ថា ក្រុម​ភ្ញៀវ​ត្រូវ​ខ្មោច​ស្រី​ឈ្មោះ Constance Leslie ​លងប៉ះសក់ ពេល​ស្នាក់​នៅ​ម្ដងៗ៕

 

កុំ​មើល​កញ្ចក់​ពេល​យប់… ប្រយ័ត្ន…!

 

ក្បួន​​​ជ្រើស​​​ឆ្នាំ​​​យក​បុត្រ​ធីតា​ កុំ​ឲ្យ​ឆុង​រក​ស៊ី​មាន​បាន

 

ជំនឿ​ឆ្មា​ខ្មៅ​កន្លង​សព ស្ដាប់​ហើយ​ព្រឺក្បាល​ខ្ញាក!

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្ដិ ប្រភព៖ Therichest