Apple ​ប្ដូរ​យុទ្ធសាស្ត្រ​ចេញ​ iPhone ​មួយ​ឆ្នាំ​ ២ ​ដង

  • 2014-12-02 22:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ Apple ​បញ្ចេញ​ Smartphone ​របស់​ខ្លួន​មួយ​ឆ្នាំ​ម្ដង​ប៉ុណ្ណោះ​គឺ​អំឡុង​ខែ​កញ្ញា។ ​​តែ​បើ​តាម​ប្រភព​ពី​រោងចក្រ​ផ្គត់ផ្គង់​ឲ្យ​ Apple ​បង្ហើប​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បី​របស់​អាមេរិក​មួយ​នេះ​​ទំនង​ចង់​ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​ដោយ​បញ្ចេញ​មួយ​ឆ្នាំ​ពីរ​ម៉ូដែល​តែ​ម្ដង។

 

​ប្រភព​ដែល​បញ្ជាក់​អត្តសញ្ញាណ​ត្រឹម​​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឲ្យ​ Apple ​បាន​​ប្រាប់​​​គេហទំព័រ​ Stabley Times ​​​ថា ​ក្រុមហ៊ុន​ Apple ​ទំនង​អាច​នឹង​​បញ្ចេញ​ iPhone 6s ​ដំណាលគ្នា​នឹង​​ Apple Watch ​​នៅ​ដើម​ឆ្នាំ ​២០១៥ ​ខាង​មុខ។

 

​ដោយ​ឡែក​ iPhone ​មួយ​ម៉ូដែល​ទៀត​គឺ​ iPhone 7 ​អាច​នឹង​ចេញ​នៅ​ខែ​កញ្ញា ២០១៥ ​ដូច​រាល់​ឆ្នាំ​ដដែល។ ​ទោះ​ជា​យ៉ាង​ណា​ ​ប្រភព​ដដែល​មិន​បាន​បញ្ជាក់​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​នេះ​ទេ។ ​តែ​​អ្វី​ដែល​គេ​អាច​មើល​ឃើញ​ច្បាស់​នោះ​ ជំហាន​ថ្មី​នេះ​គឺ​ដើម្បី​វាតទី​យក​ចំណែក​ទីផ្សារ​កាន់​តែ​ច្រើន​ឡើង​​​ក៏​ដូចជា​​ប្រជែង​នឹង​ក្រុមហ៊ុន​ទូរសព្ទ​ធំ​ៗ​ដទៃ​ទៀត​ដែល​ចេញ​​ច្រើន​ម៉ូដែល​ក្នុង​មួយ​ឆ្នាំ​ៗ។

 

ចុះ​អ្នក​គិត​ថា ​Apple ​អាច​នឹង​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​ដូច​ប្រភព​ខាង​បញ្ជាក់​ឬទេ? ​បើ​ផ្លាស់ប្តូរ​មែន​ តើ​អ្នក​ពេញចិត្ត​ឬ​អត់?

 

អាន៖ ចង់​Download ជា Mp3 ចេញ​ពី Youbute តែ​ម្ដង មាន​អី​ពិបាក

 

​​​​​ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Dailymail

អត្ថបទពេញនិយម