​អៃយ៉ា! មាន​​វិធី​​​​សម្រក​​ក្បាល​ពោះ មនុស្ស​​គ្រប់​គ្នា​អាច​ធ្វើ​បាន​ទៀត

  • 2014-12-03 12:53:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំនួរ​ដែល​មនុស្ស​មាន​ក្បាល​ពោះ​ភាគ​ច្រើន​តែង​ចោទ​សួរ​ខ្លួន​ឯង​ ថា​តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​​ស្រក? បញ្ហា​​ដុះ​ក្បាល​ពោះ​គឺ​ជារឿង​ដ៏​​គ្រោះ​ថ្នាក់​មួយ​​សម្រាប់​មនុស្ស​ធាត់​​ មិនមែន​​ត្រឹម​តែ​​បាត់​បង់​ភាព​សង្ហា​នោះ​ទេ សាច់​​​ធំ​ៗ​​នៅ​ជុំ​វិញ​ចង្កេះ​គឺ​ចង្អុល​បង្ហាញ​ថា​អ្នក​អាច​នឹង​​មាន​ជំងឺ​​ផ្សេង​​ៗ។

 

មនុស្ស​ចាប់​ផ្ដើម​ឡើង​ទម្ងន់​នៅ​ពេល​កម្រិត​អ័រម៉ូន​កើន​ឡើង។ Stress​ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​កើន​កម្រិត​អ័រម៉ូន​ដែរ។ វា​នឹង​ធ្វើ​ឲ្យ​ការ​សម្រក​​ក្បាល​ពោះ​ពុំ​មាន​ប្រសិទ្ធភាព​​​ បើ​ទោះ​បី​ជា​​មាន​ការ​​កំណត់​ចំណុះ​​​អាហារ​​ហូប​ចុក​ក្ដី។ តើ​ធ្វើ​យ៉ាង​ណា? សាក​គន្លឹះ​ទាំង​៥​ខាង​ក្រោម​នេះ​សិន​​បើ​អ្នក​ជួប​បញ្ហា​ Stress ច្រើន​៖

 

១) ការ​គេង​

 

 

ប្រ​សិន​បើ​អ្នក​ចង់​ធ្វើ​ការ​ទល់​យប់​ជ្រៅ​ សូម​គិត​ម្ដង​ទៀត។ នៅ​ពេល​រាង​កាយ​របស់​អ្នក​អស់​ជាត​អាហារ​ វា​នឹង​ជំរុញ​ឲ្យ​អ្នក​​ញ៉ាំ​បន្ថែម។ នៅ​ពេល​អ្នក​អស់​កម្លាំង​ រាង​កាយ​អ្នក​​នឹង​ផលិត​សារធាតុ​ម្យ៉ាង​ ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​ញ៉ាំ​ស្ករ​ និង​អាហារ​ដែល​មាន​ជាត​ធាត់​ខ្លាំង។ ការ​បាត់​ដំណេក​អាច​ផ្លាស់​ប្ដូរ​ការ​ផលិត​អ័រម៉ូន​ ដែល​ប៉ះពាល់​ទៅ​ដល់​កម្រិត​អ័រម៉ូន​ ដូច្នេះ​នឹង​បណ្ដាល​ឲ្យ​អ័ងស៊ុលីន​ប្រែប្រួល​។ ហេតុផល​បឋម​សម្រាប់​បម្រែ​បម្រួល​នេះ​​គឺ​ធ្វើ​ឲ្យ​អ្នក​​ដុះ​ក្បាល​ពោះ​នេះ​ឯង​ ដូច្នេះ​មាន​តែ​ការ​ដេក​ឲ្យ​បាន​៧​ម៉ោង​ក្នុង​មួយ​យប់​ទេ​ គឺ​ជា​វិធី​ល្អ​សម្រាប់​រាង​រាយ​របស់​អ្នក​មាន​ភាព​ស្រឡូន​ល្អ។

 

២) ការ​ធ្វើ​លំហាត់​ប្រាណ​រយៈពេល​ខ្លី​

 

 

ការ​ញ៉ាំ​ពេល​រាត្រី​អាច​ឲ្យ​អ្នក​ដុះ​សាច់ដុំ​​ ប៉ុន្តែ​ស្រទាប់​ខាង​លើ​នៃ​សាច់​ដុំ​គឺ​ពោរពេញ​ដោយ​សាច់​ធាត់​ ដែល​អ្នក​នឹង​មិន​ពេញ​ចិត្ត​ឡើយ។ ជំនួស​ឲ្យ​ការ​ទំពា​អ្វី​នៅ​ពេល​យប់​ គួរ​ធ្វើ​លំហាត់​ប្រាណ​សាច់ដុំ​ និង​ប្រព័ន្ធ​បេះ​ដូង​របស់​អ្នក។ គ្រាន់​តែ​ធ្វើ​ការ​អាវ៉ង់​ ដោយ​ច្រត់​ដៃ​របស់​អ្នក​ទៅ​​ដី​រុញ​ខ្លួន​អ្នក​ចុះ​ឡើង​​ៗ។ ព្យាយាម​៣​ ឬ​៤​ដង​ ដោយ​ម្ដង​ៗ​មាន​រយៈពេល​៣០​វិនាទី។ ការ​ក្រោក​ពី​គេង​​​ ដោយ​ដើរ​លេង​ខាង​ក្រៅ​ក៏​អាច​ជួយ​ដល់​ការ​សម្រក​ក្បាល​ពោះ​​​បាន​ដែរ។

 

៣) ជាត​ស្ករ​គឺ​ជា​សត្រូវ​របស់​អ្នក​​​​​

ការ​ប្រយុទ្ធ​នឹង​ការ​ដុះ​ក្បាល​ពោះ​សំខាន់​គឺ​គ្រប់គ្រង​​របប​អាហារ​ដល់​ទៅ​៨០​ភាគរយ​​ឯណោះ។ ត្រូវ​ច្បាស់​ថា​ អាហារ​ដែល​អ្នក​ញ៉ាំ​​គឺ​ប្រកប​ដោយ​ផាសុខភាព។ ការ​កាត់​បន្ថយ​កាឡូរី​ ដោយ​ការ​ចម្អែត​ខ្លួន​ឯង​ជាមួយ​នឹង​ជាត​ប្រូតេអ៊ីន​ បន្លែ​ គ្រាប់​ធញ្ញជាតិ​ ហើយ​​​ផ្លាស់​ប្ដូរ​​ទម្លាប់​អាក្រក់​នៃ​ការ​ញ៉ាំ​អាហារ​សម្រន់​​ គឺ​ចាំ​បាច់​ត្រូវ​ធ្វើ​។ ជា​ឧទាហរណ៍​ ប្រសិន​បើ​អ្នក​កើន​ឡើង​នៃ​ជាតិ​ស្ករ​ ចូរ​ញ៉ាំ​អាហារ​ណា​ដែល​មាន​ជាតិ​ស្ករ​កម្រិត​សូន​ តែ​មាន​ប្រូតេអ៊ីន​ច្រើន​ ដែល​នឹង​ទប់​មិន​ឲ្យ​ឡើង​ជាត​ស្ករ​ក្នុង​ខ្លួន​អ្នក។

 

 

៤) វីតាមីន​ C

នៅ​ពេល​អ្នក​កំពុង​ Stress​ ខ្លាំង​ អ្នក​នឹង​កើន​ឡើង​អ័រម៉ូន​ដោយ​ស្ងាត់​ៗ។ វីតាមីន​ C​ នឹង​ជួយ​ផ្ដល់​តុល្យភាព​នៃ​ការ​កើន​ឡើង​នូវ​​អ័រម៉ូន​របស់​អ្នក​​​​​ ក្នុង​ពេល​អ្នក​កំពុង​ Stress។ ក្រៅ​ពី​ការពារ​កុំ​ឲ្យ​ផ្ដាសាយ​ វីតាមីន​ C​ ក៏​មាន​សារៈសំខាន់​សម្រាប់​ផលិត​សារធាតុ​​ម្យ៉ាង​ ដែល​ដុត​កម្លោច​នូវ​ភាព​ធាត់​របស់​អ្នក​បាន។ អាហារ​មាន​ជាត​វីតាមីន​ C​ មាន​ដូច​រូប​ខាង​ក្រោម។

 

 

៥) ដក​ដង្ហើម​​យឺត​ៗ​

 

នេះ​គឺ​ជា​វិធី​សាស្ត្រ​សាមញ្ញ​ ដែល​អ្នក​អាច​ធ្វើ​បាន​ សូម្បី​នៅ​ពេល​អ្នក​កំពុង​តែ​ធ្វើ​អ្វី​មួយ​ក៏​ដោយ។ នៅ​ពេល​អ្នក​មាន​អារម្មណ៍​តានតឹង​​ ឬ​​មួម៉ៅ​ ចុះ​ចាប់​អារម្មណ៍​លើ​​ការ​ដក​ដង្ហើម​ចេញ​ចូល​របស់​អ្នក​ភ្លាម។ មនុស្ស​ភាគ​ច្រើន​​ដែល​កំពុង​ Stress ​ផ្លាស់​ប្ដូរ​ចង្វាក់​ដង្ហើម​ទាំង​ការ​ផ្អាក​ដក​ដង្ហើម​រយៈពេល​ខ្លី​ ទាំង​ការ​ដក​ដង្ហើម​ខ្លី​ៗ​លឿន​ៗ។ បន្ទាប់​ពី​ដឹង​ពី​ចង្វាក់​ដង្ហើម​របស់​អ្នក​ហើយ​ ចូរ​បែរ​មក​ដក​ដង្ហើម​យឺត​ៗ។ ប្រ​សិន​បើ​អ្នក​ផ្ដោត​លើ​ការ​បន្ថយ​ល្បឿន​នៃ​ការ​ដក​ដង្ហើម​ចេញ​ ចៀស​ជាង​ការ​ដក​ដង្ហើម​ចូល​ វា​នឹង​ល្អ​បំផុត​សម្រាប់អ្នក​។ វិធី​សាស្ត្រ​នេះ​គឺ​សាមញ្ញ​ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​ការ​សម្រក​ក្បាល​ពោះដែរ!

 

-អាន​អត្ថបទ៖ ទឹក​ក្រូច​​​​​​ឆ្មា​​មួយ​កែវ​រៀងរាល់​ព្រឹក​ផ្តល់​អត្ថប្រយោជន៍​ដ៏​សម្បូរ​បែប​ដល់​រាងកាយ

 

ប្រភព៖ Forbes