​មនុស្ស​យន្ត​​​សម័យ​ឥឡូវ​អាច​បោក​​និង​បត់​ខោ​អាវ​​បាន​ទៀត!​

  • 2014-12-03 18:10:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​​​បង្កើត​មនុស្ស​យន្ត​នា​សម័យ​បច្ចុប្បន្ន​កាន់​តែ​​រីក​ចម្រើន​និង​ទំនើប​ឡើង​ៗ​​​ស្ទើរ​តែ​នឹក​​ស្មាន​មិន​ដល់​។​ កាល​ពី​មុន​ពេល​អ្នក​ចង់​​បោក​ ​បត់​​ខោអាវ​ ​ឬ​ធ្វើ​កិច្ចការ​​ផ្ទះ​មួយ​ចំនួន​ផ្សេង​ទៀត​គឺ​ត្រូវ​ធ្វើ​ដោយ​ខ្លួន​ឯង​ តែ​ពេល​នេះ​វិញ​​​​កាន់​តែ​ងាយ​ស្រួល​​ជាង​មុន​​ទៅ​ទៀត​ដោយ​មាន​​មនុស្ស​យន្ត​ដែល​អាច​ជួយ​កិច្ចការ​​ក្នុង​ផ្ទះ​បាន​យ៉ាង​ច្រើន​សូម្បី​តែ​កិច្ចការ​បោក​គក់​​​​ក៏​ដោយ​។

 

 

មនុស្ស​យន្ត​ដែល​អាច​ជួយ​កិច្ចការ​ក្នុង​ផ្ទះ​បាន​ជំនួស​យើង​នោះ​មាន​ឈ្មោះថា​ Personal Robot 2​។ វា​​​​បង្កើត​ឡើង​ដោយ​និស្សិត​​មួយ​ក្រុម​មក​ពី​សកលវិទ្យាល័យ​ Berkeley សហរដ្ឋអាមេរិក។   មនុស្ស​យន្ត​ដែល​ពួក​គេ​​បាន​បង្កើត​ឡើង​​​អាច​បត់​ខោ​អាវ ហាល​ខោអាវ​ ​​យក​​​ខោអាវ​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​បោក​គក់ កោរ​ពុក​មាត់ រៀប​ចំ​អាហារ​ លេង​​បុក​ប៊ីយ៉ា​ និង​អាច​ធ្វើ​​កិច្ចការ​ក្នុង​ផ្ទះ​​ជា​ច្រើន​​ផ្សេង​ទៀត​​​។

 

​​​​​Personal Robot 2 មាន​ទំហំ​ប៉ុន​មនុស្ស​ មាន​ដៃ​ពីរ​សម្រាប់​លើក​ដាក់​វត្ថុ ​មាត់​​របស់​​វា​អាច​បើក​បិទ​ៗ រី​ឯ​ផ្ទៃ​​មុខ​របស់​វា​បំពាក់​ដោយ​ Screen សម្រាប់​សម្គាល់​វត្ថុ​ផ្សេង​ៗ។  ​​​​

 

 

តែ​ទោះ​ជា​យ៉ាង​ណា​មនុស្ស​យន្ត​មួយ​នេះ​​នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​​មិន​អាច​ធ្វើ​បាន​ដូចជា មិន​អាច​បែង​ចែក​​រវាង​ខោអាវ​​​ស្អាត​ និង​ប្រឡាក់​ដែល​ដាក់​លាយ​ឡំ​ និង​មិន​អាច​យក​សំលៀក​បំពាក់​​ចេញ​ពី​​ម៉ាស៊ីន​​បោក​គក់​​​បាន​នោះ​ទេ៕

 

វីដេអូ៖

 

អាន៖ ធ្វើ​ស្រោម​ទូរសព្ទ​ iPhone 6 ដោយ​ខ្លួន​ឯង​​ចំណាយ​តែ​២០០​រៀល​ទេ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ ​​​​dailymail

អត្ថបទពេញនិយម