កូរ៉េ​ខាង​ជើង​ចង់​ហៅ​ Lionel Messi ​ទៅ​លេង

  • 2014-12-03 21:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី​ Han Un Gyong ​ដែល​ជា​សមាជិក​គណៈ​កម្មាធិកាប្រតិបត្តិ​មួយ​រូប​នៅ AFC បាន​អះអាង​ថា​អ្នក​ស្រី​បាន​ដាក់​សំណើ​ទៅ​ Lionel Messi ​រួចរាល់​ហើយ​ ក្នុង​គោល​បំណង​ចង់​ឱ្យ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នោះ ​មក​លេង​ប្រទេស​កូរ៉េ​ខាង​ជើង។ ចំណែក​មូលហេតុ​នោះ​គឺ​ដោយសារ​ក្មេង​ៗ​នៅ​ប្រទេស​នេះ​ស្រលាញ់ ​និង​ចង់​ឃើញ​មុខ​ Messi ​ផ្ទាល់​ណាស់។

 

 

អ្នក​ស្រី ​Han Un Gyong

 

អ្នក​ស្រី​ Han Un Gyong ​បាន​និយាយ​​ថា៖ “ខ្ញុំ​ចង់​ឱ្យ​ Messi ​មក​លេង​នៅ​កូរ៉េ​ខាង​ជើង ព្រោះ​ក្មេង​ៗ​នៅ​ទី​នេះ​ស្រលាញ់​គេ​ណាស់។ ពេល​ខ្ញុំ​ទៅ​សាលា​ Pyongyang (សាលា​ដែល​មាន​ស្ដង់ដា​ជាង​គេ​នៅ​កូរ៉េ​ខាង​ជើង​)  ​ខ្ញុំ​បាន​សួរ​ពួក​ក្មេង​ៗ​ថា​ តើ​នរណា​ជា​កីឡាករ​បាល់​ទាត់​ល្អ​ជាង​គេ​បំផុត​លើ​លោក​នេះ ពួកគេ​ឆ្លើយ​ថា​ យើង​ស្រលាញ់​តែ​​ Messi ​ម្នាក់​គត់។ ពួកគេ​តែង​តែ​មើល​រាល់​ការ​ប្រកួត​ទាំង​អស់​ ហើយ​ពួកគេ​គឺ​ស្គាល់​ឈ្មោះ​កីឡាករ​ល្បី​ៗ​នៅ​លើ​លោក​នេះ​ផង​ដែរ”។

 

 

 

 

 

កូរ៉េ​ខាង​ជើង​ជា​ប្រទេស​ដែល​មិន​សូវ​ជា​ចូល​ចិត្ត​ពួក​អឺរ៉ុប​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នោះ ​ក៏​មាន​ព័ត៌មាន​ថា​លោក​ គីម​ ជុនអ៊ុន​ជា​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United ​ផង​ដែរ។ ហើយ​បច្ចុប្បន្ន​ប្រធានាធិបតី​រូប​នេះ​ក៏​បាន​ឱ្យ​គេ​បង្កើត​ថ្នាក់​ Sport Academy ​មួយ​ផង​ដែរ៕

 

ចុចអាន៖Ronaldo ​បដិសេធ​​​​​​មិន​បាន​ហៅ​ Messi ​ថា​ “motherf*cker”

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖bleacherreport

អត្ថបទពេញនិយម