Tom Cruise ស្ទើរ​តែ​រង​គ្រោះ​ថ្នាក់​ ពេល​សម្ដែង​រឿង​ក្នុង​ទី​ក្រុង​ឡុងដុង (វីដេអូ)

  • 2014-12-04 00:54:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ភាពយន្ត​ហូលីវូដ​ជើង​ចាស់​ល្បី​ឈ្មោះ​លោក​ Tom Cruise មិន​ដែល​ខ្លាច​រអា​ចំពោះ​ការ​សម្ដែង​ភាពយន្ត​​សម្បូរ​ទៅដោយ​ឈុតឆាកគ្រោះថ្នាក់ទេ។  ប៉ុន្តែលើក​នេះ​លោក​ប៊ិះរងគ្រោះថ្នាក់ក្រោយ​ការ​​សម្ដែងរឿង​ថ្មី Mission Impossible 5

 

 

​​នៅ​ខណៈ​ពេល​ដែល​លោក​ដើរ​ឆ្លង​ផ្លូវ​ ក៏​ស្រាប់​តែ​មាន​រថយន្ត​ក្រុង​ដ៏​ធំពីរជាន់​កំពុង​ធ្វើ​ដំណើរ​មកតម្រង់មក ហើយ​ប៊ិះ​នឹង​បុក​លោក​ឲ្យ​រង​គ្រោះថ្នាក់​។ ​​សំណាង​ល្អ​ អ្នក​បើក​រថយន្ត​នោះ​បាន​ចុច​ស៊ីផ្លេ​គេច​ចង្កូត​ចេញ​ ​ហើយ​លោកក៏​បានដើរ​ត្រលប់​ក្រោយ​ភ្លាម​ ដើម្បី​ការពារ​សុវត្ថិភាព។

 

ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

លោក​ Tom Cruise​ ក៏​ធ្លាប់​ចេញ​សម្ដែង​ក្នុង​រឿង​ “The Edge of Tomorrow” ​ដែល​មាន​អ្នក​គាំទ្រ​ និង​ចំនួន​មនុស្ស​ចូល​ទស្សនា​ច្រើន​ខ្លាំង​ណាស់​ដែរ​ បើ​តាម​ការ​និយាយ​បង្ហើប​ពី​អ្នក​រស់​នៅ​ក្នុង​ក្រុង​ឡុងដុង។រឿង​ថ្មី​ Mission Impossible 5 ​របស់​តារា​សម្ដែង​​ Tom Cruise នឹង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ​ក្រោយ​ ដែល​ស្នាដៃ​ដឹកនាំ​ដោយ​លោក​ Christopher McQuarrie ៕

 

អាន Angelina Jolie​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​តែ​រួច​ផុត​ជីវិត!

អាន ២​រឿង​​ចេញ Trailer ល្អ​មើល​បំផុត​ប្រចាំ​ឆ្នាំ​២០១៥

 

​ប្រែ​សម្រួល​៖​ សែម សុធារិទ្ធ ​ប្រភព៖ hollywoodreporter