លទ្ធផល​...ពីរ​រឿង​គាប់​ជួន​នឹក​ស្មាន​មិន​ដល់ ឆន សុវណ្ណ​រាជ-ប៊ុត សីហា!

  • 2014-12-04 16:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ផ្នែក​នៃ​ការ​កម្សាន្ត Sabay បាន​បង្ហើប​ពី​រឿង​គាប់​ជួន​នឹក​ស្មាន​មិន​ដល់​កើត​មាន​លើ Coach ឆន សុវណ្ណ​រាជ និង ​កូន​ក្រុម ប៊ុត សីហា នា​ថ្ងៃ​ម្សិលមិញ។ ប្រិយមិត្ត​ជា​ច្រើន បាន​ចូល​រួម​ស្វែង​រក​ចំណុច​គាប់​ជួន​នោះ ប៉ុន្តែ ៩៩ % រក​ឃើញ​ចំណុច​ត្រឹម​ត្រូវតែ​​មួយ​ចំណុច​ប៉ុណ្ណោះ គឺ "ពួក​គេ​មាន​ភេទ​ដូច​គ្នា ខណៈ​ក្រុម​ផ្សេង​ទៀត សុទ្ធ​តែ​មាន​ភេទ​ផ្ទុយ​គ្នា"។

 

 

ដូច្នេះ​នៅ​ព្រឹក​នេះ Sabay នឹង​បង្ហើយ​ចំពោះ​រឿង​គាប់​ជួន​ទាំង​ពីរ​នោះ៖

 

ទី​១៖"ពួក​គេ​មាន​ភេទ​ដូច​គ្នា ខណៈ​ក្រុម​ផ្សេង​ទៀត សុទ្ធ​តែ​មាន​ភេទ​ផ្ទុយ​គ្នា"។

 

ទី​២៖ ពួក​គេ​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ជាមួយ​គ្នា។

 

ប៊ុត សីហា ដែល​ជា​ម្ចាស់​ពាន The Voice Cambodia ឆ្នាំ​ទី​១​នេះ បាន​ប្រាប់ Sabay ថា​លោក​​មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រះ​ម្លប់ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់​ស្ពឺ។ ដោយ​ឡែក​លោក ឆន សុវណ្ណ​រាជ វិញ​តាម​គេហទំព័រ wikipedia បាន​ឲ្យ​ដឹង​ថា​លោក​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ស្ពឺ​ដែរ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ភូមិ​ណា ស្រុក​ណា​ទេ។

 

វិល​មក​ការ​ស្វះ​ស្វែង​របស់​ប្រិយមិត្ត​វិញ​តាម​រយៈ Comment ពេញ​មួយ​ថ្ងៃ​ម្សិលមិញ ឃើញ​មាន​តែ​ប្រិយមិត្ត​ម្នាក់​គត់ បាន​រក​ឃើញ​ត្រឹម​ត្រូវ​ទាំង​ពីរ​ចំណុច ជា​ចំណុច​គាប់​ជួន​កើត​មាន​លើ​លោក ឆន សុវណ្ណ​រាជ និង​លោក ប៊ុត សីហា។ ប្រិយមិត្ត​យើង​រូប​នោះ មាន​គណនី Facebook ឈ្មោះ​ថា Sok Soun។ លោក បាន​បញ្ចេញ​លទ្ធផល​ស្វែង​រក​យ៉ាង​ខ្លី​ថា "ប្រុស​ដូច​គ្នា និង ខេត្ត​ដូច​គ្នា "។

 

អត្ថបទ៖ រឿង​គាប់​ជួន​នឹក​ស្មាន​មិន​ដល់​រវាង Coach និង​កូន​ក្រុម សុវណ្ណ​រាជ-ប៊ុត​សីហា

អត្ថបទ​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង The Voice Cambodia សូម​ចុច​ទី​នេះ…!!!

 

តើ​ប្រិយមិត្ត​ចង់​បាន​ព័ត៌មាន បង្កប់​ការ​កម្សាន្ត​ល្បែង​ល្បង​ប្រាជ្ញា​នេះ​ទៀត​ទេ?

 

អត្ថបទ៖ ទារិកា