Gangman Style ​បំបែក​​កំណត់​ត្រា​​លើ​ Youtube

  • 2014-12-05 13:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មិន​ធម្មតា​មែន​ វីដេអូ​​បទ​ចម្រៀង​កូរ៉េ​​ Gangnam Style​ របស់​  PSY បាន​កើន​ចំនួន​អ្នក​ចូល​មើល លើស​ពី​អ្វី​ដែល YouTube កំណត់​នា​ពេល​ដំបូង​ ពោល​គឺ​​ធ្វើ​​ឲ្យ​គេហទំព័រ​វីដេអូ​ដ៏​ពេញ​និយម​មួយ​នេះ ត្រូវ​ផ្លាស់​ប្ដូរ​ការ​កំណត់​របស់​ខ្លួន​ជា​ថ្មី​។

 

ចំនួន​អ្នក​ទស្សនា​បទ Gangnam Style កើន​ដល់​ជាង​២ពាន់​លាន​ដងគិត​ត្រឹម​ព្រឹក​ម៉ិញ

 

 

​គិត​ត្រឹម​ព្រឹក​ម៉ិញ​នេះ វីដេអូ​បទ​នេះ មាន​ចំនួន​អ្នក​ចូល​មើល​ ២ ១៥៦ ៥៩០ ៧៦៤ ដង ខណៈ​ចំនួន​អតិត​បរមា​ដែល​បាន​កំណត់​លើ YouTube មាន​តែ​ ២ ១៤៧ ៤៨៣ ៦៤៧​ប៉ុណ្ណោះ។  ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប YouTube កែ​ប្រែ ដោយ​​បន្ថែម​ចំនួន​ដង​នៃ​ការ​ចុច​ចូល​ទស្សនា​​អតិបរមា ក្នុង​វីដេអូ​មួយ ដល់​ទៅ ៩ ២២៣ ៣៧២ ០៣៦ ៨៥៤ ៧៧៥ ៨០៨ ដង។

 

វីដេអូ​បទ​ចម្រៀង​ Gangman Style បានចេញជា​ផ្លូវ​ការ​ និង​ទទួល​ការ​ពេញ​និយម​ទូទាំង​ពិភពលោក នៅ​ឆ្នាំ​២០១២។ តោះ! ទៅ​ទស្សនា​វីដេអូ​នេះ​ជា​ថ្មី​ម្ដង​ទៀត ដូច​ខាង​ក្រោម​នេះ៖

 

 

ចុចមើល ឈុត​សម្ដែង​ពិសេស​ៗ​ពី​កម្មវិធី MAMA យប់​មិញ មួយ​ណា​អស្ចារ្យ​ជាង​គេ?

 

ចុចអាន Hyorin និង​ Joo​ Young បង្ហាញ​រសជាតិ​បទ​ថ្មី​​ប្លែក​ជា​មួយ​សាច់ភ្លេង​ Beatbox

 

ប្រែ​សម្រួល៖ សែម សុធារិទ្ធ

ប្រភព៖ BBC