ភាពយន្ត​ថ្មី​របស់​ Arnold រួម​ទាំង​តារា​អាស៊ី​ម្នាក់ ​ចេញ​វីដេអូ​ Trailer ហើយ​

  • 2014-12-05 16:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​ប្រជែង​ស្វែង​រក​ចំនួន​អ្នក​គាំទ្រ​វាយដណ្ដើមយកពិន្ទុកន្លង​មក​ ភាព​យន្ត​ថ្មី​របស់​តារា​ហូលីវូដ​ Arnold Schwarzenegger ​បាន​ចេញ​ជា​វីដេអូ​ Trailer ផ្លូវ​ការ​ហើយ។ ភាព​យន្ត​ដែល​ទើប​តែ​បង្ហាញខ្លួន​សាកល្បងនេះ​មាន​ចំណង​ជើង​ថា​ “Terminator Genisys”។

 

​ភាពយន្ត​​ហូលីវូដ​នេះ​ ត្រូវ​បាន​ចូលរួម​សម្ដែង​ដោយ​តារា​ភាពយន្ត​​អាមេរិក ​និង​អាស៊ី​ល្បីៗ​ជា​ច្រើន​រូប​ដូច​ជា​ Arnold Schwarzenegger, Jai Courtney, Emilia Clarke, J.K. Simmons, Douglas Smith, ​​ព្រម​ទាំង​តារា​កូរ៉េ​ខាង​ត្បូង​មួយ​រូប​ទៀត​គឺ​លោក​ Lee Byung Hun។ ​សាច់​រឿង​ទាំង​មូល​ចង់​បង្ហាញ​ដល់​អ្នក​ទស្សនា​ទាំង​អស់​ពី​សកម្មភាព​បែប​ជា​វិទ្យាសាស្ត្រ​ប្រឌិត​មួយ ដែល​គេ​បង្កើត​ឡើង​​ ដើម្បី​ប្រឆាំង​ចំពោះ​ការ​បង្កើត​ម៉ាស៊ីន​ដែល​មាន​ផល​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​នៅ​លើ​ផែនដី ដោយ​លោក​ John Connor បាន​និយាយ​​​ជា​សាធារណៈ​​ទៅ​​ដល់​មនុស្ស​នៅ​សេសសល់​​​ថា​ “mankind dies with us”។

 

​ទស្សនា​វីដេអូ​ Trailer៖

 

 

ភាពយន្ត​ “Terminator Genisys” នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​កក្កដា​ ឆ្នាំ​ ២០១៥៕

 

អាន​ តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន

អាន Tom Cruise ស្ទើរ​តែ​រង​គ្រោះ​ថ្នាក់​ ពេល​សម្ដែង​រឿង​ក្នុង​ទី​ក្រុង​ឡុងដុង (វីដេអូ)

ប្រែសម្រួល​៖​ សែម​ សុធារិទ្ធ ​ប្រភព៖ koreaboo