សេង សូណា ៖ ខ្ញុំប៉ុណ្ណឹងបញ្ចេញមិនទាន់អស់ទេ
- 2014-12-06 16:32:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេង សូណា ៖ ខ្ញុំប៉ុណ្ណឹងបញ្ចេញមិនទាន់អស់ទេ
ចន្លោះមិនឃើញ
រូបភាពដែលទស្សនិកជនបានឃើញនេះ គឺជាប្លង់ខ្លះ នៃសកម្មភាពថតខ្សែភាពយន្តខ្នាតធំឈ្មោះ "ឆ្នាំវក ឬ ហនុមាន" ដែលមាន កញ្ញា សេង សូណា សម្ដែងជាតារាសិចស៊ីនៅក្នុងរឿងនេះ។ តារាស្រីម្នាក់នេះ និយាយប្រាប់ Sabay ថា ប៉ុណ្ណឹងបញ្ចេញមិនទាន់អស់នៅឡើយ គឺ នាងហ៊ានបញ្ចេញខ្លាំងជាងនេះទៅទៀត សំខាន់ឲ្យតែអ្នកដឹកនាំសម្ដែងត្រូវការ។
រឿង "ឆ្នាំវក ឬ ហនុមាន" បានថតចប់ជាង ១ ឆ្នាំ មកហើយ ប៉ុន្តែរឿងមួយនេះ នៅមិនទាន់ដាក់បញ្ចាំងនៅឡើយ។ រឿងមួយនេះ កញ្ញា សេង សូណា អ្នកដឹកនាំសម្ដែងតម្រូវឲ្យធ្វើជាតារាសិចស៊ីខ្លាំង ដើម្បីឲ្យស័ក្ដិសម ទៅនឹងស្រីរបស់ថៅកែល្បែង និង ជាអ្នករកស៊ីខុសច្បាប់ ដែលតួអង្គមួយនេះ សម្ដែងដោយ លោក សាវិន ហ្វីលីប។
តាមប្រភពពីតារាសម្ដែង រឿង "ឆ្នាំវក ឬ ហនុមាន" ឲ្យដឹងថា រឿងនេះ គ្រោងចាក់បញ្ចាំងនៅដើមឆ្នាំ ២០១៥ ខាងមុខនេះ នៅតាមរោងភាពយន្តទាំងអស់ក្នុងប្រទេសកម្ពុជា៕
អានអត្ថបទ៖ វណ្ណ ម៉ូនិច ទទួលស្គាល់រឿងធ្លាយរូបស្រាតលើ Facebook
អត្ថបទពាក់ព័ន្ធនឹងសិល្បៈជាតិ សូមចុចទីនេះ…!!!
អត្ថបទទាក់ទងនឹងបញ្ហាតារាជាតិ សូមចុចទីនេះ…!!!
អត្ថបទ៖ ខុត សីហា