Mazda ប្រមូល​រថយន្ត​​ជាង ៨ម៉ឺន​គ្រឿង​​ព្រោះ​​បញ្ហា​ពោង​សុវត្ថិភាព

  • 2014-12-06 17:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​ផលិត​រថយន្ត Mazda និង​ក្រុមហ៊ុន​ផលិត​​ពោង​សុវត្ថិភាព​បំពាក់​លើ​រថយន្ត Mazda ឈ្មោះ Takata ត្រូវ​អាមេរិក​បង្ខំ​ឲ្យ​ប្រមូល​រថយន្ត​ជា​​ច្រើន​ម៉ឺន​គ្រឿង​​ពី​រដ្ឋ​ជា​ច្រើន​នៅ​អាមេរិក​​ដោយ​​សារ​​មាន​បញ្ហា​ពោង​សុវត្ថិភាព​។

 

ក្រុមហ៊ុន​ទាំង​ពីរ​ត្រូវ​នាយកដ្ឋាន​​រដ្ឋបាល​​គ្រប់​គ្រង​សុវត្ថិភាព​ផ្នែក​ចរាចរ​ផ្លូវ​គោក​របស់​អាមេរិក​ (NHTSA) បង្ខំ​ឲ្យ​ប្រមូល​រថយន្ត​ប្រមាណ ៨៧០០០​គ្រឿង​ត្រឡប់​ទៅ​វិញ​ ដោយ​សំអាង​ថា​មាន​អ្នក​​មនុស្ស​ស្លាប់​ចំនួន ៥នាក់​ដោយ​សារ​បញ្ហា​ពោង​សុវត្ថិភាព​ក្នុង​រថយន្ត​ Mazda ។ បើ​តាម NHTSA បាន​ឲ្យ​ដឹង​ថា ​ពោង​សុវត្ថិភាព​ដែល​បំពាក់​ក្នុង​រថយន្ត​ Mazda ​ដែល​​​មាន​បញ្ហា​​​អាច​ផ្ទុះ​ និង​ខ្ទាត​អំបែង​ដែក​ចូល​​​​ខាង​​ក្នុង​រថយន្ត​ ជា​ហេតុ​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​​កើន​ឡើង​ដល់​ទៅ ៥នាក់​។

Mazdaspeed6 ស៊េរី​ ២០០៦ ​ដែល​ស្ថិត​ក្នុង​បញ្ជី​ប្រមូល​ទៅ​វិញ​​របស់​ Mazda

 

 

ក្រុមហ៊ុន​ផលិត​​រថយន្ត Mazda បាន​ធ្វើ​តាម​ការ​កោះ​ហៅ​របស់ NHTSA​ ចំពោះ​ការ​ប្រមូល​រថយន្ត​ប្រមាណ​ជាង ៨ម៉ឺន​គ្រឿង​​។ រដ្ឋ​និង​តំបន់​​ជា​ច្រើន​នៅ​អាមេរិក​ដែល​តម្រូវ​ឲ្យ Mazda និង​ Takata រួម​គ្នា​ប្រមូល​​រថយន្ត Mazda យក​ទៅ​វិញ​នោះ​រួម​មាន Florida, Puerto Rico, Hawaii, Texas, Louisiana, Mississippi, Alabama, Georgia, Guam, Saipan និងSamoa។

 

ដោយឡែក​ចំពោះ​ក្រុមហ៊ុន Takata ​បាន​​បដិសេធ​​ចំពោះការ​​កោះ​​ហៅ​​នេះ​ដោយ​សំអាង​ថា​ខ្លួន​គ្រាន់​តែ​​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​រថយន្ត​ប៉ុណ្ណោះ ហើយ​​ថា​អាច​នឹង​មាន​​បញ្ហា​អ្វី​នៅ​ពី​ក្រោយ​ហេតុការណ៍​ដែល​បាន​​កើត​ឡើង​ធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់​រហូត​ដល់ ៥នាក់​នោះ​។ ​ម៉ូដែល​ដែល​ Mazda ​ប្រមូល​មក​វិញ​នោះ​រួម​មាន​ Mazda 6 (២០០៣-២០០៧), RX-8 (២០០៤-២០០៨), Mazdaspeed6 (២០០៦-២០០៧), MPV (២០០៤-២០០៥) និង​រថយន្ត​ដឹក​ទំនិញ​ B-Series (ស៊េរី ២០០៤)។ ​

 

ឆ្លើយ​តប​នឹង​ការ​បដិសេធ​នេះ ​នាយកដ្ឋាន NHTSA បាន​ពិន័យ​ក្រុមហ៊ុន Takata ក្នុង​ទឹក​ប្រាក់​ចំនួន ៧ពាន់​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ចំពោះ​ការ​យឺតយ៉ាវ​ប្រមូល​រថយន្ត។ ​ក្រុមហ៊ុន​ផលិត​ពោង​សុវត្ថិភាព​ក្នុង​រថយន្ត​ Takata ​​បាន​ប្រមូល​រថយន្ត​សរុប​ទូទាំង​ពិភពលោក​ដល់​ទៅ ១៤ លាន​គ្រឿង​ហើយ។ ​​ក្រៅ​ពី​​ Mazda ​កន្លង​មក​ក្រុមហ៊ុន​ BMW, Chrysler, Ford, Honda, Nissan, Toyota, ​និង​ Subaru ​ក៏​ធ្លាប់​ប្រមូល​រថយន្ត​ដែល​​​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ពោង​សុវត្ថិភាព​ដោយ​ក្រុមហ៊ុន​មួយ​នេះ​ដែរ៕

 

អាន​ព័ត៌មានពី​រថយន្ត​ទំនើប​ៗ​ចុច​ត្រង់នេះ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ ​​bbc

អត្ថបទថ្មី