យុវជន​មួយ​ក្រុម​ច្នៃ​ខ្មោច​ម៉ូតូ​ បង្កើត​ម៉ូដ​ថ្មី​សម្រស់​ម៉ាអេម

  • 2014-12-08 17:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវជន​​មួយ​ក្រុម​បាន​ច្នៃ​ម៉ូតូ​ចាស់​ៗ​ស្ទើរ​តែ​ក្លាយ​ជា​ខ្មោច​ម៉ូតូ​ទៅ​ហើយ​ ​ក្លាយ​ជា​​ម៉ូតូ​​ដែល​មាន​រូបរាង​ថ្មី​ ​គុណភាព​ល្អ ថែម​ទាំង​មាន​សម្រស់​ស្រស់​ស្អាត​​ថែម​ទៀត​ផង។

 

 

 

លោក​ ហាក់​ ដារ៉ា​ តំណាង​ក្រុម​ Cambodia Custom Bike បាន​ឲ្យ​ដឹង​ថា​ក្រុម​លោក​បង្កើត​ឡើង​អស់​រយៈ​ពេល​ ៨ ឆ្នាំ​មក​ហើយ​ មាន​គ្នា​ប្រមាណ​ ១៥ នាក់​ ដែល​ជា​អ្នក​ចូលចិត្ត​ច្នៃ​ម៉ូតូ​​​លេង​ដើម្បី​កម្សាន្ត​សប្បាយ។

 

លោក​ថា ក្រុម​លោក​បាន​យក​​ម៉ូតូ​ចាស់​ៗ​ដែល​ស្ទើរ​តែ​ប្រើ​ការ​លែង​កើត​ ទៅ​ច្នៃ​ចេញ​ជា​ម៉ូតូ​មួយ​​ថ្មី​អាច​ប្រើ​ប្រាស់​​បាន និង​ថែម​ទាំង​មាន​សម្រស់​ស្រស់​ស្អាត​ទៀត​ផង។​ លោក​បន្ត​ថា​ ពេល​វេលា​នៃ​ការ​កៃ​ច្នៃ​ម៉ូតូ​នេះ​ គឺ​ក្រុម​ទាំង​អស់​ប្រមូល​គ្នា​តែ​ពេល​ទំនេរ​តែ​ប៉ុណ្ណោះ​ ព្រោះ​សមាជិក​ម្នាក់ៗ​​សុទ្ធ​តែ​មាន​ការ​ងារ​រៀង​ៗ​ខ្លួន​ និង​មួយ​ចំនួន​​នៅ​សិក្សា​នៅ​ឡើយ។

 

 

 

​ការ​ច្នៃ​ម៉ូតូ​​ចាស់​ៗ​របស់​ក្រុម Cambodia Custom Bike កើត​ចេញ​ពី​គំនិត​ពិត​ៗ​ ដោយ​ពេល​ខ្លះ​យក​ម៉ាស៊ីន​កាត់​ស្មៅ​ ឬ ម៉ាស៊ីន​កិន​ទឹក​អំពៅ​ទៅ​ច្នៃ​ជា​ដើម​។ សម្រាប់​ការ​ច្នៃ​ចេញ​ជា​រូប​រាង​ម៉ូតូ​មួយ​អាច​ជិះ​ និង ធ្វើ​ដំណើរ​ឆ្ងាយ​ៗ​បាន​គឺ​ប្រហែល​ជា​ចំណាយ​លុយ​ប្រហែល​ ៥០០ ដុល្លារ​ឡើង។​

 

 

លោក ហាក់ ដារ៉ា បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ​​ក្រុម​របស់​លោក​បាន​យក​ម៉ូតូ​ដែល​​ច្នៃ​​យក​ទៅ​​ចូល​រួម​កម្មវិធី​ដំណើរ​កម្សាន្ត និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន។ ជាពិសេស​ក៏​ធ្លាប់​ទទួល​បាន​ប័ណ្ណ​សរសើរ​ពី​ស្ថាប័ន​​មួយ​ចំនួន​។

 

​ការ​ច្នៃ​ម៉ូតូ​ចាស់​ៗ​កន្លង​ទៅ​​នេះ ក៏​ធ្លាប់​រង​ការ​រិះគន់​ពី​​ពលរដ្ឋ​ក្នុង​ស្រុក​​មួយ​ចំនួន​ដោយសារ​គិត​ថា​មិន​មាន​សុវត្ថិភាព និង​មិន​សមស្រប​សម្រាប់​ប្រើប្រាស់​នៅ​លើ​ផ្លូវថ្នល់​។

 

លោក​ នុយ​ ឆាយាសិតារិទ្ធ​ សមាជិក​ក្រុម​មួយ​រួប​ទៀត​បាន​ឲ្យ​ដឹង​ដែរ​ថា ទោះ​បី​ជា​មាន​ការ​រិះ​គន់​​ពី​អ្នក​ដទៃ​ក៏​ក្រុម​លោក​មួយ​នេះ​នៅ​តែ​បន្ត​រៀប​ចំ​ និង ថែរក្សា​ក្រុម​កែ​ច្នៃ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ទៅ​មុន​ជា​រៀង​រហូត​ ហើយ​នឹង​ព្យាយាម​បង្កើត​ភាព​ច្នៃ​ប្រឌិត​លើ​ម៉ូតូ​ចាស់​ៗ​ផ្សេង​ទៀត​ ប្រសើរ​ជាង​យក​ម៉ូតូ​ទាំង​នោះ​ទៅ​បោះ​ចោល​ឬ​ធ្វើ​ជា​ខ្មោច​ម៉ូតូ​លើ​គំនរ​សំរាម។

​​ លោក​បន្ត​ថា​ ពេល​ក្រុម​ការងារ​ចេញ​ដំណើរ​កម្សាន្ត​ជិះ​ម៉ូតូ​ Custom Bike ដែល​បាន​ច្នៃ​ទាំង​នោះ​សមាជិក​ក្រុម​ទាំង​មូល​តែង​តែ​ផ្សព្វផ្សាយ​ពី​ចរាចរណ៍ និង ផ្ដល់​វិភាគទាន​មួយ​ចំនួន​មួយ​ចំនួន​ដល់​ជន​ទី​ទាល់​ក្រ​នៅ​​ចុង​កាត់​មាត់​ញក​ទោះ​បី​តិចតួច​ក្តី​តែ​នេះ​ជា​ទឹក​ចិត្ត​របស់​ក្រុម​លោក។

 

 

http://youtu.be/6SwD4nNu290

 

 

ចុច​អាន​៖ យុវជន​មួយ​​ក្រុម​ច្នៃ​ម៉ូតូ​​ចាស់ៗ ​​​​​បង្កើត​ម៉ូដ​ថ្មី​​ចេញ​​សម្រស់​​​ម៉ា​អេម

 

ចុច​​អាន​​ពី​ អត្ថបទ​ទាក់ទង​នឹង​ស្នាដៃ​យុវជន​ខ្មែរ

អត្ថបទ៖ ដារ៉ាឆានី

អត្ថបទថ្មី