មិន​ត្រឹម​តែ​ពិភព​លោក​ទេ សូម្បី​យុវវ័យ​ខ្មែរ ក៏​គាំទ្រ​ចម្រៀង​របស់​ក្រុម One Direction ណាស់​ដែរ!

  • 2014-09-13 20:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​​ក្រុម One Direction បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ថ្មី​មួយ​ក្នុង​វិស័យ​សិល្បៈ​តន្ត្រី ដោយ​អាល់ប៊ុម​ចំនួន ​៣ ​ដំបូង របស់​ពួក​គេ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ​លើ​តារាង​ចម្រៀង​អាមេរិក Billboard បន្តបន្ទាប់​គ្នា។ មិន​ត្រឹម​តែ​​អ្នក​គាំទ្រ​ជុំវិញ​ពិភព​លោក​ប៉ុណ្ណោះ​ទេ សូម្បី​យុវវ័យ​ខ្មែរ​ក៏​សម្ដែង​ការ​គាំទ្រ​មិន​ស្ទើរ​ដែរ។

សូមចុចអាន៖ តារា​ខ្មែរ​ល្បី​ឈ្មោះ ៥​ ដួង ​​​រង​ការ​ចោទ​​​ធ្លាប់​ធ្លាយ​ វីដេអូ​សិច!

 

យុវតី ព្រុំ ចាន់ហេង ជា​សិស្ស​ថ្នាក់​ទី​ ៩ បាន​និយាយ​ថា នាង និង ​មិត្តភ័ក្ដិ​រួម​ថ្នាក់ សុទ្ធ​តែ​គាំទ្រ​ក្រុម One Direction និង ​ចូលចិត្ត​ច្រៀង​បទ​របស់​ក្រុម​នេះ​ទៀត​ផង​កន្លង​មក។ ចាន់​ហេង បន្ត​ថា ចាប់​ផ្ដើម​គាំទ្រ​ក្រុម​នេះ តាម​រយៈ​បទ​មាន​ចំណង​ជើង​ថា" What make you beautiful?” និង​ អាល់ប៊ុម​មាន​ឈ្មោះ​ថា "Take Me Home”។

 

ចំណែក យុវជន សេង ស៊ុនលី និស្សិត​ផ្នែក​ច្បាប់​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​នយោបាយ​ឯ​ណេះ​វិញ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​នាំ​ឲ្យ​មាន​ការ​គាំទ្រ​ក្រុម​ចម្រៀង1D ដោយ​សារ​ពូក​គេ​បាន បង្កើត​ក្រុម​ដ៏​អស្ចារ្យ​មួយ និង​ មាន​សំឡេង​ពីរោះ​​ទទួល​យក​បាន​ជា​សាកល។

 

ស៊ុនលី អះអាង​ថា ឥឡូវ​នេះ​រូប​គេ កំពុង​ញៀន​ជាមួយ​ចម្រៀង​អូឌីយ៉ូ​ទើប​ចេញ​ថ្មីៗ​នេះ​មួយ​បទ​មាន​ចំណង​ជើង​ថា " Fireproof” ហើយ​បទ​ដែល​ធ្លាប់​ពេញ​ចិត្ត​បំផុត គឺ"Live while we're young”។

 

 

​កញ្ញា សាន ចាន់រ៉ា មាន​តួ​នាទី​ជា​បេឡាករ​នៃ​ធនាគារ​មួយ​នៅ​ភ្នំពេញ បាន​និយាយ​ដែរ​ថា One Direction មាន​សមត្ថភាព​សម​នឹង​អ្វី​ដែល​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​រួម​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ និង​ចំណាត់​ថ្នាក់​លេខ​១​លើ​តារាង​ចម្រៀង​Billboardរបស់​សហរដ្ឋ​អាមេរិក។ កញ្ញា នៅ​តែ​ពេញ​ចិត្ត​ចំពោះ​បទ "Up all night”, " Take me home” និង​ បទ" What Make You Beautiful”។ ប្រសិន​បើ​ក្រុម​នេះ មាន​វត្តមាន​មក​ភ្នំពេញ​មែន​នោះ កញ្ញា​បេឡាករ​រូប​នេះ ប្រាកដ​ជា​ចូល​ទស្សនា​ដោយ​ផ្ទាល់​មិន​ខាន៕