វីដេអូ​ Chanyeol ​​ក្រុម​ EXO ​​ក្អួត​​ពេល​កំពុង​សម្ដែង​​​ MAMA​ 2014

  • 2014-12-08 22:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Chanyeol ​ដែល​ជា​សមាជិក​មក​ពី​ក្រុម​ចម្រៀង​ EXO ​ដ៏​ល្បី​របស់​កូរ៉េ​ខាង​ត្បូង​ ទំនង​មាន​អាការៈ​មិន​សូវ​ជា​ស្រួល​ខ្លួន​ ហើយ​ក៏​បាន​ក្អួត​ចង្អោរ​មួយ​រំពេច​ នៅពី​ក្រោយ​ឆាក​សម្ដែង​ "MAMA 2014” ។ កម្មវិធី​នេះ​ ប្រព្រឹត្តិ​ឡើង​នៅ​ហុងកុង​កាលពីពេលថ្មីៗនេះ។

 

 

សកម្មភាព​ដែល​គេ​មើល​ឃើញ​តាមរយៈ​វីដេអូ​ឃ្លិប​ទាំង​អស់​នេះ​ ​ប្រហែល​ជា​អាច​ថត​ដោយ​អ្នក​គាំទ្រ​ណា​ម្នាក់​របស់​លោក​ផ្ទាល់​។ តាម​សំដី​ពី​អ្នក​ជិត​ដិត​នឹង​ Chanyeol បាន​ប្រាប់​ថា​ លោក​ទំនង​ជា​មិន​សូវ​ស្រួល​ខ្លួន​ ចាប់​តាំង​ពី​ការ​សម្ដែង​លើ​ឆាក​តន្រ្តី​ "MAMA 2014” ដំបូង​រហូត​ដល់​ជិត​ចុង​កម្មវិធី។ ​ពេល​កំពុង​ច្រៀង​ រាំ​ ជាមួយ​ដៃគូ​ផ្សេង​ទៀត​ លោក​ក៏​​បាន​ចុះ​មក​ក្រោយ​ឆាក​ ហើយ​ទាញយក​ដប​ទឹក​មក​ផឹក​ ​ព្រម​ទាំង​មាន​សភាព​ចង់​ក្អួតបន្តិច។ បន្ទាប់​ដឹង​ខ្លួន​ថា​អាច​ឡើង​សម្ដែង​ត​ទៅ​ទៀត​ Chanyeol ក៏​រត់​ទៅ​លើ​ឆាក​ ដើម្បី​ច្រៀង​បន្ត​ដល់​ចប់​ បើ​ទោះ​ជា​លោក​នៅ​មិន​​ទាន់​ធូរ​ស្បើយ​ក្ដី។

 

ទស្សនា​វីដេអូ៖

 

 

​វីដេអូ​ខ្លី​នេះ​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ច្រើន​នាក់​មាន​ចម្ងល់​យ៉ាង​ច្រើន​ ដោយ​លើក​ឡើង​ថា​ បើ​ Chanyeol ឈឺ​ហើយ​ ហេតុ​អី​ឲ្យ​រូប​លោក​នៅ​សម្ដែង​ទៀត។ អ្នកគាំទ្រជាច្រើននាក់ សង្ឃឹមថា​លោកអាចមានពេលសម្រាកគ្រប់គ្រាន់​ ហើយឆាប់ជាពីអាការៈនេះទៅចុះ ដើម្បីមកសម្ដែងនាពេលឆាប់ៗខាងមុខ៕

 

អានបន្ត តាម​ពិត ឃាតក​ស្រី Maggie Q ជា​កូន​កាត់​វៀតណាមសោះ

អានបន្ត កម្សាន្ត​អារម្មណ៍​តាមរយៈ​កម្រង​រូប​ភាព​ស៊ិចស៊ី​ របស់​តារា​ចម្រៀង​ K-pop

 

ប្រែ​សម្រួល៖ សែម សុធារិទ្ធ ​ប្រភព៖ allkpop