៤ កម្មវិធីនេះអាចឲ្យអ្នក Edit រូបថតកាន់តែទាក់ទាញឡើង
- 2014-12-09 17:39:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ កម្មវិធីនេះអាចឲ្យអ្នក Edit រូបថតកាន់តែទាក់ទាញឡើង
ចន្លោះមិនឃើញ
ការ ថតរូបបង្ហោះទៅក្នុង Facebook, Instagram និងបណ្ដាញសង្គមជាច្រើនទៀតបានក្លាយជាទម្លាប់ដ៏ពេញនិយមរបស់យុវវ័យ។ ដើម្បីឲ្យរូបកាន់តែទាក់ទាញ យុវវ័យមួយចំនួនចេះ Edit បន្ថែមពីលើរូបថតឲ្យកាន់តែស្អាតដើម្បីទាក់ទាញចំនួន Like។ តែកម្មវិធី Edit រូបថតមានច្រើន អញ្ចឹងតើអ្នកគួរជ្រើសរើសមួយណា? កម្មវិធី Edit រូបភាពនៅលើអនឡាញចំនួនបួនដែលអាចជួយបង្កើនសោភណភាពរូបថតអ្នកកាន់ តែស្រស់ស្អាតមួយកម្រិតទៀត!
១. Photoshop Express
Photoshop Express ដែលជា Version Free របស់ Photoshop អាចឲ្យអ្នក Edit រូបភាពនៅលើអនឡាញបានកាន់តែស្រួល។ បើចង់បានកម្មវិធីនេះដំឡើង នៅលើ Tablet ឬ Smartphone អ្នកអាចស្វែងរកពាក្យ Photoshop Touch នៅលើ App Store ដែលកម្មវិធីមានតម្លៃប្រហែល ១០ ដុល្លារសម្រាប់ទាញយកមកប្រើ។
២. Pixlr
Pixlr មានពីរជម្រើសសម្រាប់អ្នកប្រើប្រាស់គឺ Pixlr-o-matic និង Pixlr Online Editor។ Pixlr-o-matic អាចបញ្ចូលកំណែប្រែលក្ខណៈឌីជីថលទៅលើរូបថត ក៏ដូចជាជាដាក់ទម្រង់ Vintage ស្អាតៗជាច្រើនទម្រង់។ សម្រាប់ Pixlr Online Editor អាចឲ្យអ្នក Edit នៅលើវិបបានដោយមានមុខងារកែភ្នែកក្រហម កាត់រូប និងប្ដូរពណ៌រូបបានតាមចិត្ត។ មិនតែប៉ុណ្ណោះ អ្នកក៏អាចបង្កើតជារូបភាពថ្មីដោយខ្លួនឯងតែម្ដងដោយប្រើ Drawing Tools នៅក្នុងនោះស្រាប់។
៣. Ribbet
Ribbet ក៏ងាយដែរ។ អ្នកគ្រាន់តែ Upload រូបភាពដែលចង់បាន បន្ទាប់មកអ្នកអាចកំណត់ទំហំ កាត់ ដាក់រូបផ្ដេក ឬបញ្ឈរ ដំឡើងពន្លឺ និងកែសម្រួលបានច្រើនយ៉ាងទៀត។ អ្នកមិនចាំបាច់ដំឡើងទេព្រោះវាតម្រូវឲ្យអ្នកចុះឈ្មោះប៉ុណ្ណោះ តែបើមិនចង់ចុះក៏បានដែរ។
៤. PicMonkey
PicMonkey មិនចាញ់ Picnik នៅលើ Google+ និង Picasa ប៉ុន្មានទេ។ ក្រៅពីផ្តល់ជម្រើស Edit រូបដ៏សម្បូរបែប កម្មវិធីនេះក៏មាន Tool ឲ្យអ្នក Edit ធ្មេញឲ្យស និងបាញ់ Spray ឲ្យរូបភាពកាន់តែទាក់ទាញជាងមុនទៀតដែរ។
មានកម្មវិធីណាទៀតដែលអ្នកធ្លាប់ប្រើ និងងាយស្រួល? ចែករំលែកជាមួយគ្នា តាមប្រអប់បញ្ចេញមតិខាងក្រោម!
អាន៖ កំពូល Smartphone របស់ក្រុមហ៊ុនធំៗទាំង១១ ប្រចាំឆ្នាំ ២០១៤
ប្រែសម្រួល៖ សីហា ប្រភព៖ komando