គិតថា ផលិតកម្មក្នុងស្រុកមួយណា ព្យាយាមកាត់បន្ថយការចម្លងពីបរទេសច្រើនបំផុតឆ្នាំ ២០១៤?
- 2014-09-29 17:01:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតថា ផលិតកម្មក្នុងស្រុកមួយណា ព្យាយាមកាត់បន្ថយការចម្លងពីបរទេសច្រើនបំផុតឆ្នាំ ២០១៤?
ចន្លោះមិនឃើញ
តើផលិតកម្មក្នុងស្រុកណាខ្លះអ្នកគិតថា បានព្យាយាមកាត់បន្ថយការលួចចម្លងស្នាដៃពីបរទេសច្រើនបំផុតក្នុងឆ្នាំ២០១៤?
សំនួរចោទសួរដូច្នេះ បន្ទាប់ពីផលិតកម្មក្នុងស្រុកធំៗនានាបានប្រកាសពីការកាត់បន្ថយ ការលួចចម្លងស្នាដៃពីបរទេសច្រើនរៀងៗខ្លួន។ ក្នុងនោះម្ចាស់ផលិតកម្មនានាអះអាងថាបានធ្វើបទចម្រៀងថ្មីផ្ទាល់ខ្លួនជាច្រើនបទ ដើម្បីកុំឱ្យមានការរិះគន់ពីទស្សនិកជន។
អានអត្ថបទ៖ ថ្លៃខ្លួនតារាចម្រៀងខ្មែរ ប្រចាំឆ្នាំ២០១៤
ជាក់ស្ដែងកាលពីអំឡុងចូលឆ្នាំប្រពៃណីជាតិកន្លងទៅ ផលិតកម្មក្នុងស្រុកនានាបានលើកឡើងថា ពួកគេបានធ្វើបទចម្រៀងមេឡូឌីថ្មីច្រើនបំផុត ដោយផលិតកម្មខ្លះអះអាងថាធ្វើបទថ្មីរហូតដល់ ៩០ ភាគរយក៏មាន។
Sabay សូមលើកយកផលិតកម្មធំក្នុងស្រុកបីប៉ុណ្ណោះដែលគេគិតថាឈានមុខក្នុងការផលិតបទចម្រៀង រួមនឹងការចូលចិត្តលួចចម្លងស្នាដៃពីបរទេសផងដែរ។ ផលិតកម្មធំទាំងបីនោះមានដូចជា រស្មីហង្សមាស សាន់ដេ និង ផលិតកម្ម Town ។
តោះបោះឆ្នោតទាំងអស់គ្នា ថាតើរស្មីហង្សមាស សាន់ដេ ឬ មួយក៏ Town ដែលព្យាយាមកាត់បន្ថយការលួចចម្លងស្នាដៃពីបរទេសបានច្រើនបំផុតក្នុងឆ្នាំ២០១៤នេះ?
អត្ថបទ៖ អ៊ីង សុឡា