ភ្លេចៗខ្លួន! ឡានក្រុងច្រើនខ្សែជិះ Free តិចសិស្ស-និស្សិត និងចាស់ៗអត់ដឹង?
- 2014-09-29 17:28:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លេចៗខ្លួន! ឡានក្រុងច្រើនខ្សែជិះ Free តិចសិស្ស-និស្សិត និងចាស់ៗអត់ដឹង?
ចន្លោះមិនឃើញ
នេះជាដំណឹងដ៏ល្អមួយសម្រាប់សិស្ស-និស្សិត ជនពិការ និងចាស់ជរា ចំពោះការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដោយមិនគិតថវិកា ខណៈខ្សែរត់ជាច្រើនត្រូវបានពង្រីកខ្សែរថជាបន្តបន្ទាប់។
លោក ជាម តុង ប្រធានគ្រប់គ្រងជើងចេញដំណើររថយន្តក្រុងសាធារណៈ បានប្រាប់ Sabay ថា សិស្ស-និស្សិត គ្រាន់តែបង្ហាញប័ណ្ណសំគាល់ខ្លួន ព្រះសង្ឃយើងសំគាល់លើច្បង់ចីវរ ជនពិការត្រូវមើលជាក់ស្តែង។ ចំណែកចាស់ជរាត្រូវបានកំណត់ចាប់ពីអាយុ ៧០ ឆ្នាំឡើង។ "នេះគឺជាគោលការណ៍ ដែលយើងបានអនុវត្តចាប់តាំងពីដាក់ឲ្យដំណើរសេវារថយន្តក្រុងខ្សែទី១ មកម្ល៉េះ ក្នុងន័យកាត់បន្ថយការកកស្ទះ គ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទូទៅ”។
លោកបានបន្ថែមថា ក្នុងខែ កញ្ញា នេះ ផ្លូវចំនួនបីខ្សែមាន ចាប់គីឡូម៉ែត្រលេខ ៩ ផ្លូវជាតិលេខ ១ ចោមចៅ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាការកែសម្រួលពីខ្សែរតផ្លូវ ព្រះមុនីវង្ស ដែលមានស្រាប់កំពុងត្រូវបានដាក់ឲ្យដំណើរការ។ "បន្ទាប់ពីដាក់ឲ្យដំណើរការនូវខ្សែរថចំនួនបីខ្សែ យើងក៏កំពុងពិចារណាដាក់ឲ្យរថនៅផ្លូវចំនួនពីរខ្សែទៀតមានផ្លូវ ២៧១ និងមួយខ្សែទៀតមិនទាន់កំណត់នៅឡើយ។ ដូច្នេះខ្ញុំគិតថា នេះគឺជាការបង្កលក្ខណៈងាយស្រួលមួយដល់ប្រជាពលរដ្ឋទូទៅ ពិសេសសិស្ស-និស្សិតតែម្ដង”។
បច្ចុប្បន្ននេះ ចំនួនអ្នកជិះរថយន្ត ក្រុងចាប់ពីចំណុចស្ពានជ្រោយចង្វា ឆ្ពោះទៅក្បាលថ្នល់ មានចំនួន ១៣០០ នាក់ ក្នុងមួយថ្ងៃ ដោយចំណាយប្រាក់ ត្រឹម១៥០០រៀល តែប៉ុណ្ណោះ។ កុមារ និងមនុស្សចាស់ជរា អាយុ ៧០ ឆ្នាំឡើងទៅ ព្រមទាំងជនពិការ មិនតម្រូវឱ្យបង់លុយសម្រាប់ សេវារថយន្តក្រុងនេះទេ។ យ៉ាងណាក៏ តម្លៃជិះរថយន្តក្រុង ដែលគ្រោងនឹងដាក់ឲ្យដំណើរការនេះទាំងបីខ្សែនឹងនៅរក្សាតម្លៃ ដដែល៕
អានអត្ថបទ៖ បរទេសជិះទូកឌឺកណ្ដាលក្រុងភ្នំពេញ ក្រោយភ្លៀងធំព្រឹកមិញ (វីដេអូ) ចុចត្រង់នេះ
អត្ថបទ៖មៃ សុខលីម