មហាសេដ្ឋី​ចិត្ត​សប្បុរស ចង់​ទទួល​បាន​កំណត់​ត្រា​ពិភពលោក

  • 2014-12-11 21:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​ចិត្ត​សប្បុរស Chen Guangbiao ដែល​ជា​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់​នៅ​ប្រទេស​ចិន ពេល​នេះ​កំពុង​ស្វែង​រក​ការ​គ្រង​តំណែង​ម្ចាស់​កំណត់​ត្រា​ពិភពលោក Guinness World Records។

 

 

មហាសេដ្ឋី​កម្រិត​អនុបណ្ឌិត​រូប​នេះ​បាន​និយាយ​ថា​លោក​មាន​ប័ណ្ណសរសើរ​ជាង ៤​ពាន់ និង​បដា​ក្រណាត់ ៣​ម៉ឺន​ផ្ទាំង​ទៀត បញ្ជាក់​ពី​ទង្វើ​ល្អ​របស់​លោក និង​ចង់​ប្រើ​របស់​ទាំង​អស់​នេះ ដើម្បី​ទទួល​បាន​កំណត់​ត្រា​ពិភពលោក។

 

​​លោក ​Chen បាន​និយាយ​ថា "បើ​ឲ្យ​ខ្ញុំ​រើស​រវាង ១០០​លាន​យាន់​(១៦​លាន​ដុល្លារ) និង​ប័ណ្ណ​កិត្តិយស​មួយ​សន្លឹក... ខ្ញុំ​ប្រាកដ​ជា​រើស​យក​ប័ណ្ណ​កិត្តិយស... ខ្ញុំ​ស្រលាញ់​កិត្តិយស ដូច​ជីវិត​ខ្ញុំ​អីចឹង"។ ​

 

កាល​ពី​ដើម​ឆ្នាំ ២០១៤​នេះ មហាសេដ្ឋី​វ័យ ៤៦​ឆ្នាំ បាន​បង្កើត​កម្មវិធី​សប្បុរសធម៌​នៅ​ក្រុង New York សហរដ្ឋអាមេរិក។ ពេល​នោះ​លោក​បាន​សន្យា​ផ្ដល់​ប្រាក់​ឲ្យ​ជនអនាថា ១០០០​នាក់ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​លុយ​សុទ្ធ ៣០០​ដុល្លារ៕

 

ចុចអាន៖ កំពូល​អ្នក​មាន​ដាច់​គេ​ទាំង​៥ របស់​​​​ប្រទេស​ឥណ្ឌូណេស៊ី

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist

អត្ថបទពេញនិយម