២០១៤​នេះ ក្រុម​ចម្រៀង​កូរ៉េ​មួយ​ណា​លក់​អាល់ប៊ុម​បាន​ច្រើន​ជាង​គេ?

  • 2014-12-12 14:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ គេហទំព័រ​លក់​អាល់ប៊ុម​ចម្រៀង​កូរ៉េ Hanteo បាន​បង្ហាញ​បញ្ជី​អាល់ប៊ុម​ដែល​លក់​ដាច់​បំផុត​ប្រចាំ​ឆ្នាំ​២០១៤ គិត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ដែល​ក្នុង​នោះ​អាល់ប៊ុម​ជាប់​លេខ​១ និង​លេខ​២ គឺ​អាល់ប៊ុម​របស់​ក្រុម EXO។

 

ចំណាត់​ថ្នាក់​លេខ​១ គឺ​អាល់ប៊ុម​ទី​២​របស់​ក្រុម EXO-K “Overdose” ដែល​បាន​ចេញ​លក់​កាល​ពី​ខែ​ឧសភា ដោយ​លក់​ដាច់​អស់ ២៣១,៩៨៦បន្ទះ ស្រប​ពេល​ចំណាត់​ថ្នាក់​លេខ​២ អាល់ប៊ុម​ "Overdose” ភាសា​ចិន​របស់​ក្រុម EXO-M លក់​ដាច់​អស់ ១៧៤,៥៧៦​បន្ទះ។ សរុប​ទៅ​ឆ្នាំ​នេះ​ក្រុម​ EXO លក់​អាល់ប៊ុម​ដាច់​អស់ ៤០៦ ៥៦២បន្ទះ។

 

សម្រាប់​ចំណាត់ថ្នាក់​បន្ទាប់​សូម​ទស្សនា​ខាង​ក្រោម​នេះ៖​​

 

១.អាល់ប៊ុម “Overdose” របស់​ក្រុម EXO-K លក់​ដាច់​អស់ ២៣១ ៩៨៦បន្ទះ

 

២.អាល់ប៊ុម “Overdose” របស់​ក្រុម EXO-M លក់​ដាច់​អស់ ១៧៤ ៥៧៦បន្ទះ

 

៣. អាល់ប៊ុម “Tense” របស់​ក្រុម TVXQ លក់​ដាច់​អស់ ១៥៩ ៨៩៩បន្ទះ

 

៤.អាល់ប៊ុម “Mamacita” របស់​ក្រុម Super Junior លក់​ដាច់​អស់ ១២៧ ៤៤៥បន្ទះ

 

៥.អាល់ប៊ុម “Season 2” របស់​ក្រុម INFINITE លក់​ដាច់​អស់ ១១៨ ៥៥៨បន្ទះ

 

៦. អាល់ប៊ុម “Who Am I?” របស់​ក្រុម B1A4 លក់​ដាច់​អស់ ១១៥ ៧៧៧បន្ទះ

 

៧.អាល់ប៊ុម “Good Luck” របស់​ក្រុម B2ST លក់​ដាច់​អស់ ១១២ ៥២៨បន្ទះ

 

៨.អាល់ប៊ុម “Sensibility” របស់​ក្រុម B.A.P លក់​ដាច់​អស់ ១០៤ ៣៣៨បន្ទះ

 

៩.អាល់ប៊ុម “Mr.Mr” របស់​ក្រុម Girls' Generation លក់​ដាច់​អស់ ១០១ ៥៧៤បន្ទះ

 

១០. អាល់ប៊ុម “Just Us” របស់​ក្រុម JYJលក់​ដាច់​អស់ ៨៧ ៥៩៧បន្ទះ

 

 

អានអត្ថបទ៖វីដេអូ​ចម្រៀង​កូរ៉េ​ ១០​បទ ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​​​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖allkpop

អត្ថបទពេញនិយម