ស្ពាន​អ្នក​លឿង​បាន​តភ្ជាប់គ្នា​​ហើយ​!​

  • 2014-12-12 13:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ការ​បើក​សម្ពោធ​​ស្ពាន​អ្នក​​លឿង​គ្រោង​​​​ដាក់​ឲ្យ​ប្រើ​ប្រាស់​​​​នៅ​​ខែ​​​មីនា​ ​ឆ្នាំ​ក្រោយ ​ប្រភព​​ពី​អ្នក​ដំណើរ​ឆ្លង​កាត់​ស្ពាន​បាន​​ប្រាប់​ Sabay  កាល​​ពី​​ល្ងាច​មិញ​ថា​ ​ តួ​ស្ពាន​ដែល​កំពុង​សាង​សង់​ រហូត​មក​​ដល់​ពេល​នេះ​​បាន​​តភ្ជាប់​គ្នា​ហើយ​។​ ​ស្ពាន អ្នក​លឿង មាន​ប្រវែង​សរុប​ចំនួន ២២២០ ម៉ែត្រ ទទឹង​ប្រវែង ១៣ ម៉ែត្រ និង​ មាន​កម្ពស់​ផុត​ពី​ផ្ទៃ​ទឹក​នៅ​រដូវ​វស្សា ៣៧,៥ ម៉ែត្រ  ព្រម​ទាំង​​​​ចំណាយ​ ១៣០ លាន​ដុល្លារ​អាមេរិក ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល ជប៉ុន៕

 

 

 

អត្ថបទ៖មៃ សុខលីម

រូបភាព៖ គឹម​ ចាន់

 

អត្ថបទថ្មី