​ចម្រៀង​ One Direction ទាំង​៥​បទ ដែល​ទទួល​បាន​ការ​ពេញ​និយម​ជាង​គេ​លើ Youtube

  • 2014-09-29 17:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ​ដែល​ក្រុម​ចម្រៀង​បុរស​អង់គ្លេស One Direction បាន​ប្រជែង​យក​ទីផ្សារ​ចម្រៀង​មួយ​ផ្នែក​ធំ​នៅ​លើ​ពិភពលោក​។ អាល់ប៊ុម​ ៣​ដំបូង​របស់​ពួក​គេ​សុទ្ធ​តែ​លក់​ដាច់​មិន​ក្រោម​ ៤​លាន​បន្ទះ​ឡើយ​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​បើ​និយាយ​ពី​វីដេអូ​ចម្រៀង​របស់​ពួក​គេ​ភាគ​ច្រើន​មាន​ចំនួន​ចូល​ទស្សនា​មិន​ក្រោម​រាប់​រយ​លាន​ដង​ឡើយ។

ថ្ងៃ​នេះ Sabay សូម​បង្ហាញ​វីដេអូ​ចម្រៀង​របស់​ One Direction ចំនួន ៥​បទ ដែល​ទទួល​បាន​ការ​ពេញ​និយម​ច្រើន​ជាង​គេ​នៅ​លើ Youtube។ តើ​វីដេអូ​ចម្រៀង 1D មួយ​ណា​ដែល​មាន​គេ​ចូល​ទស្សនា​ច្រើន​ជាង​គេ?

ចង់​ដឹង​ច្បាស់​ សូម​ទស្សនា​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

៥. បទ “Story of My Life” ពី​អាល់ប៊ុម “Midnight Memories” ចេញ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ , ចំនួន​ចូល​ទស្សនា ២៧៥​លាន​ដង

http://youtu.be/W-TE_Ys4iwM

៤. បទ “Best Song Ever” ពី​អាល់ប៊ុម “Midnight Memories” ចេញ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៣ , ចំនួន​ចូល​ទស្សនា ២៨១​លាន​ដង

http://youtu.be/o_v9MY_FMcw

៣. បទ “Live While We're Young” ពី​អាល់ប៊ុម “Take Me Home” ចេញ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១២ , ចំនួន​ចូល​ទស្សនា​៣២៩​លាន​ដង

http://youtu.be/AbPED9bisSc

២. បទ “One Thing” ពី​អាល់ប៊ុម “Up All Night” ចេញ​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ​២០១២ ចំនួន​ចូល​ទស្សនា​៣៤២​លាន​ដង

http://youtu.be/Y1xs_xPb46M

១. បទ “What Makes You Beautiful” ពី​អាល់ប៊ុម “Up all Night” ចេញ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១១ , ចំនួន​ចូល​ទស្សនា​៥៥៩​លាន​ដង

http://youtu.be/QJO3ROT-A4E

តើ​បទ​ចម្រៀង​របស់ One Direction មួយ​បទ​ណា​ដែល​ប្រិយមិត្ត​ចូល​ចិត្ត​មើល​ជាង​គេ?

អាន​អត្ថបទ៖ភាពយន្ត​របស់​ក្រុម One Direction ត្រៀម​ចូល​មក​ដល់​ស្រុក​ខ្មែរ

ដោយ៖ វ៉ាន់ថន ប្រភព៖ Youtube