ភាពយន្តរបស់ក្រុម One Direction ត្រៀមចូលមកដល់ស្រុកខ្មែរ
- 2014-09-17 17:33:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តរបស់ក្រុម One Direction ត្រៀមចូលមកដល់ស្រុកខ្មែរ
ចន្លោះមិនឃើញ
ភាពយន្តដំបូងរបស់ក្រុម One Direction កំពុងត្រៀមចាក់បញ្ចាំងនៅប្រទេសកម្ពុជា តាមរយៈរោងភាពយន្តលំដាប់អន្តរជាតិ Major Cineplex by Cellcard។ នេះបើតាមការលើកឡើងរបស់ លោក សៅ សុខនី អ្នកចាត់ការទូទៅរោងភាពយន្ដលំដាប់អន្ដរជាតិ Major Cineplex by Cellcard ដែលប្រាប់គេហទំព័រ Sabay ម្សិលមិញនេះ។
សូមចុចអាន៖ មិនត្រឹមតែពិភពលោកទេ សូម្បីយុវវ័យខ្មែរ ក៏គាំទ្រចម្រៀងរបស់ក្រុម One Direction ណាស់ដែរ!
ក្រុម One Direction (រូបថត៖ ដកចេញពី YouTube)
ភាពយន្តនេះមានចំណងជើងថា " Where We Are” ជាប្រភេទ 3D ត្រូវបានផលិតឡើងនៅដើមឆ្នាំ ២០១៣។ លោក សៅ សុខនី អ្នកចាត់ការទូទៅរោងភាពយន្តលំដាប់អន្តរជាតិខាងលើ បាននិយាយថា ភាពយន្តដំបូងរបស់ក្រុម One Direction នឹងចាក់បញ្ចាំងរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ១១ និង ថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៤ ហើយចែកចេញជា ៤ លើក។
លោកបានបន្តថា បេសកកម្មរបស់លោក គឺស្វែងរកអ្វីដែលថ្មី ហើយប្លែកដើម្បីបំពេញទៅតាមតម្រូវការផ្នែកចំណីអារម្មណ៍របស់ទស្សនិកជន។ បន្ទាប់ពីបានទស្សនា Trailer និង ពិចារណាល្អិតល្អន់ អ្នកគ្រប់គ្រងរូបនេះយល់ថា ភាពយន្ត Hollywood និយាយពីប្រវត្តិក្រុមចម្រៀងល្បីខាងលើនេះ មានលក្ខណៈគ្រប់គ្រាន់ អាចទទួលយកមកចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex by Cellcard បាន។
អ្នកចាត់ការទូទៅរូបនេះជឿជាក់ថា រឿង "Where We Are" អាចមានទីផ្សារនៅកម្ពុជាមិនខាន ហើយភាគច្រើននៃអ្នកចូលរួមទស្សនា គឺជា យុវវ័យមានចំណេះដឹងគួរសមផ្នែកភាសាអង់គ្លេសគាំទ្ររហូតមក ហើយបានដឹងរឿងរ៉ាវ ឬ សកម្មភាពខ្លះៗរបស់ក្រុមចម្រៀងខាងលើ។ លោកស្នើឲ្យទស្សនិកជនរង់ចាំទស្សនាទស្សនីយភាពប្លែកនោះទាំងអស់គ្នា នៅរោងភាពយន្ដលំដាប់អន្ដរជាតិ Major Cineplex by Cellcard៕
អត្ថបទ៖ សំ ជំនាញ
រូបថត៖ YouTube