គ្រាន់​តែ​ថើប​សោះ អាច​​​មាន​ប្រយោជន៍​​ច្រើន​ដល់​ម្ល៉ឹង​ផង!

  • 2014-12-12 17:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថើប​ មិន​ត្រឹម​តែ​បង្ហាញ​ពី​សេចក្ដី​ស្រលាញ់​ដ៏​ផ្អែមល្ហែម និង​​អាច​ជួយ​ឲ្យ​គូស្នេហ៍​យល់​ចិត្ត​គ្នា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ថែម​ទាំង​អាច​មាន​ប្រយោជន៍​ចំពោះ​សុខភាព​​ជា​ច្រើន​ផង​ដែរ។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​សុខភាព៦​យ៉ាង​ដែល​បាន​មក​ពី​ការ​ថើប៖

 

១. កាត់​បន្ថយ​សម្ពាធ​ឈាម​

 

ការ​ថើប​ជួយ​ពង្រីក​សរសៃ​ឈាម​ ដែល​អាច​ជួយ​កាត់​​បន្ថយ​សម្ពាធ​ឈាម​បាន មិន​ឲ្យ​ឡើង​ខ្ពស់​បាន។

 

២. បំបាត់​អាការៈ​ឈឺក្បាល

 

ការ​​ជួយ​ឲ្យ​សរសៃ​ឈាម​រីក​ធំ​ដូច​បញ្ជាក់​ខាង​លើ ក៏​មាន​​ឥទ្ធិពល​ក្នុង​ការ​បំបាត់​អាការៈ​​ឈឺចាប់​​ផង​ដែរ ជាពិសេស​​ការ​ឈឺក្បាល​ ឬ​ការ​ឈឺចាប់​ពេល​មាន​រដូវ។

 

 

៣. ទប់ស្កាត់​ធ្មេញ​ប្រហោង ឬ​ដង្កូវ​ស៊ី​ធ្មេញ

 

ការ​ថើប​​អាច​ជួយ​​បង្កើន​ការ​ផលិត​ទឹកមាត់​នៅ​ក្នុង​មាត់ ​ហើយ​អាច​ជួយ​​​សម្អាត​​កំណក​កំបោ​លើ​ធ្មេញ​ ដែល​អាច​នាំ​ឱ្យ​ធ្មេញ​ប្រហោង។ បាក់តេរី​ដែល​បង្ក​ឲ្យ​ធ្មេញ​ប្រហោង ​ក៏​អាច​ត្រូវ​បាន​បញ្ជូន​តាមរយៈ​ការ​ថើប ​ជាពិសេស​ប្រសិនបើ​មនុស្ស​ដែល​អ្នក​កំពុង​ថើប​មាន​បញ្ហា​មាត់។

 

៤. ធ្វើឲ្យ​មាន​អារម្មណ៍រីករាយ​ស្រស់ស្រាយ

 

ការ​ថើប​ធ្វើឲ្យ​ខួរក្បាល​របស់​អ្នក​បញ្ចេញ​​អ័រម៉ូន​ដែល​ទាក់ទង​នឹង​អារម្មណ៍​សប្បាយ​រីករាយ ដូច​ជា​អ័រម៉ូន serotonin, dopamine និង oxytocin។ មិន​ត្រឹម​តែ​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​រីករាយ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ឲ្យ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​កាន់​តែ​រឹង​មាំ​ផង​ដែរ។

 

៥. ដុត​បំផ្លាញ​កាឡូរី

 

​ទោះ​មិន​​អាច​​ជំនួស​ការ​ហាត់ប្រាណ​បាន​ទាំងស្រុង​ក៏​ពិត​មែន ប៉ុន្តែ​ការ​ថើប​​​​ដ៏​រោលរាល​មួយ ​អាច​ដុត​បំផ្លាញ​​ពី​៨​ទៅ​១៦កាឡូរី។ ដូចនេះ​មិន​ត្រូវ​​ថើប​ឲ្យ​តែ​បានបាន​នោះ​ឡើយ។

 

៦. បង្កើន​ការ​ជឿជាក់​លើ​ខ្លួនឯង

 

ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​បុរស​ដែល​ទទួល​បាន​ការ​ថើប​យ៉ាង​ងប់ងុល មុន​ពេល​ពួកគេ​ចេញ​ទៅ​ធ្វើ​ការងារ ​គឺ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​ធម្មតា។ នេះ​បង្ហាញ​ថា​ការ​ថើប ​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្រស់​ថ្លា​ មាន​កម្លាំង​ចិត្ត និង​ជំនឿ​ចិត្ត ដែល​អាច​ឲ្យ​សម្រេច​ការងារ​បាន​ប្រសើរ​ជាង​ធម្មតា។

 

ចុច​អាន​អត្ថបទ​សុខភាព និង​សម្រស់​ជា​ច្រើន​ទៀត

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ mercola

អត្ថបទថ្មី