លោក​យាយ​វ័យ ៨១​ឆ្នាំ ហ៊ាន​លោត​ឆត្រយោង ក្មេង​សុំ​ខ្មាស

  • 2014-12-12 17:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ​ជនជាតិ​ចិន​អាយុ ៨១​ឆ្នាំ​នេះ អាច​ធ្វើ​ឲ្យ​ក្មេង​ៗ​​សុំ​ខ្មាស ព្រោះ​ហ៊ាន​លោត​ឆត្រយោង​ពី​លើ​អាកាស​កម្ពស់​រាប់​រយ​ម៉ែត្រ។

 

 

វីដេអូ​លោក​យាយ​ចំណាស់​លោត​ឆត្រយោង​នេះ ថត​បាន​នៅ​ប្រទេស​អូស្ត្រាលី ខណៈ​លោក​យាយ​ទៅ​លេង​កូន​ប្រុស និង​កំពុង​ល្បីល្បាញ​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​អ៊ីនធឺណិត​ចិន។ នៅ​ពេល​លោក​យាយ​ឮ​​ថា​ការ​លោត​ឆត្រយោង​មាន​ប្រជាប្រិយ​ក្នុង​ប្រទេស​អូស្ត្រាលី លោក​យាយ​ក៏​សម្រេច​ចិត្ត​សាកល្បង និង​បង្ហាញ​ពី​ភាព​ក្លាហាន​ឲ្យ​កូន​ប្រុស​ឃើញ។

 

 

ជន​ជាតិ​ចិន​ជា​​ច្រើន​ដែល​បាន​ឃើញ​វីដេអូ​នេះ មាន​ការ​កោត​សរសើរ​លោក​យាយ​យ៉ាង​ខ្លាំង និង​និយាយ​ថា ពេល​ខ្លះ​មនុស្ស​គួរ​ចាប់​ឱកាស ធ្វើ​អ្វី​ដែល​ប្លែកៗ និង​មាន​ភាព​ក្លាហាន៕

 

 

សូម​ទស្សនា​វីដេអូលោកយាយ​វ័យ ៨១​ឆ្នាំ លោត​ឆត្រយោង៖

 

http://youtu.be/7EVVDR4bfHc

 

ចុចអាន៖ ហ៊ាន​ជិះ​កន្ត្រក​យោង​កម្ពស់ជិត ៥០០ម៉ែត្រ​នេះ​ទេ?

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ CCTV​

អត្ថបទថ្មី