អាជីវករដូរលុយបង្ហើបតិចនិកមើលក្រដាស១០០ដុល្លារក្លែងក្លាយ
- 2014-12-12 18:35:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជីវករដូរលុយបង្ហើបតិចនិកមើលក្រដាស១០០ដុល្លារក្លែងក្លាយ
ចន្លោះមិនឃើញ
ចរាចរណ៍ដុល្លារក្លែងក្លាយ កំពុងមានការកើនឡើងនៅទីផ្សារកម្ពុជា ក្នុងនោះក្រដាស ១០០ ដុល្លារ ត្រូវបានកត់សំគាល់មានច្រើនជាងប្រភេទក្រដាសប្រាក់ដទៃ។ អាជីវករប្តូរលុយនៅតាមផ្សារមួយរូបបានចែករំលែក បទពិសោធន៍ពិសេសមួយ ដើម្បីកត់ចំណាំក្រដាសប្រាក់ដុល្លារពិតប្រាកដ។
អាជីវកររូបនោះឲ្យដឹងថា យើងអាចសង្កេតត្រង់ឆ្នូតពណ៌ខៀវ ពាក់កណ្តាលក្រដាសប្រាក់មានប្រហោងតូច ដែលយើងអាចស៊កម្ជុល ឬឈើតូចឆ្មារចូលទៅបាន។ លក្ខណៈពិសេសនេះ គឺសម្រាប់តែក្រដាស ១០០ដុល្លារ ចេញថ្មីស៊េរីឆ្នាំ២០០៩ ប៉ុណ្ណោះ។
សារព័ត៌មានអន្តរជាតិកន្លងមកបានចុះផ្សាយរួចហើយ នូវចំណុចសំខាន់មួយចំនួនរបស់ក្រដាស់ប្រាក់ ១០០ ដុល្លារថ្មី មកបង្ហាញគឺមាន បន្ទះបូ 3D ពណ៌ខៀវតូចមួយខ្សែកាត់ពីលើក្រដាសប្រាក់ និងរូបភាពបង្កប់នៃជួងសេរីភាពពណ៌ទឹកក្រូចមួយនៅលើនោះ ។
ឆ្នូតពណ៌ខៀវធំមួយកាត់ទទឹងចំពាក់កណ្ដាល នៅលើនោះមានរូប 100 បើយើងផ្អៀងលុយបន្ដិច។ ពណ៌នៅលើលេខ 100 (ផ្នែកខាងក្រោមស្តាំ) និងរូបជួងផ្លាស់ប្ដូរពីពណ៌ទឹកមាសទៅពណ៌ស្វាយភ្លឺ ឬបញ្ច្រាសមកវិញ ពេលផ្អៀងក្រដាសប្រាក់។
អត្ថបទ៖មៃ សុខលីម